ខេត្តប៉ៃលិន ៖
បន្ទាប់ពីបានទទួលពាក្យបណ្ដឹងករណីស្រ្តីវ័យក្មេងម្នាក់ បានបាត់ខ្លួនពីឈ្មោះ វិន ស៊ាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ត្រូវជាប្តី) កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសាលាក្រៅ កំពុងធ្វើការស្រាវជ្រាវ រកស្រ្តីដែលបាត់ខ្លួនដោ យគ្មានមូលហេតុ។ ចំណែកឯប្តីមានការអន្ទះសារបារម្ភពីសុវត្ថិភាពរបស់ប្រពន្ធខ្លួន ខណ:មិនធ្លាប់មាន រឿងឈ្លោះទាស់ទែងគ្នាអ្វីទាល់តែសោះ ស្រាប់តែប្រពន្ធលួចរត់ទៅប្រទេសថៃបាត់តែម្តង។ ហេតុការណ៍បាត់ខ្លួនស្រ្តីម្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង០៧ និង២០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។
បើតាមប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា ៖ ស្រ្តីបាត់ខ្លួនមាន ឈ្មោះ ឆន ស្រីគីន ហៅទៀន អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានប្តី ឈ្មោះ វិន ស៊ាត អាយុ៤២ឆ្នាំ បានរៀបការអស់រយ:ពេលជាង៣ឆ្នាំមកហើយ អត់ទាន់មានកូននៅឡើយទេ។ ចំណែកឯបុរសម្នាក់ ឈ្មោះ សយ សាប៊ន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុប រស់នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យដឹងដែរថា ៖ កាលពីវេលាម៉ោងប្រហែល១២ និង២០នា ទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ស្រ្តីខាងលើ បានទូរស័ព្ទហៅលោកឱ្យឌុបយកទៅច្រកទ្វារអន្តរជាតិព្រំ ដោយនាងបានប្រាប់ស្វាមីថា នាងទៅទារលុយគេនៅក្បែរច្រកព្រំដែននោះ រួចលោកក៏ឌុបចេញទៅភ្លាមៗ តែម្តង។ ប្រភពបន្តទៀតថា ពេលទៅដល់ច្រកទ្វារអន្ដរជាតិព្រំ លោកក៏បានដាក់នាងចុះ ហើយសង្កេតឃើញនាងចូលទៅទិញសំបុត្រឆ្លងដែន និងប្រើលិខិតឆ្លងដែន ចូលទៅក្នុងប្រទេសថៃ ។ ក្រោយមក លោកក៏ជិះម៉ូតូម្នាក់ឯង ត្រឡប់ទៅរកឌុបម៉ូយនៅក្នុងក្រុងប៉ៃលិនវិញ លុះរហូតដល់វេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃដដែល ស្វាមីនាងក៏បានទាក់ទងទៅសួរនាំរកប្រពន្ធ ដោយលោកប្រាប់ថា នាងបានឆ្លងដែនចូលទៅទឹកដីប្រទេសថៃបាត់ហើយ។ ទោះបីជាយ៉ាងណា ប្តីស្រ្តីខាងលើបានខំប្រឹ ងព្យាយាមទាក់ទងទៅរកប្រពន្ធជាច្រើនលើកច្រើនសារ តែមិនបានសោះព្រោះនាងបិទទូរស័ព្ទ រហូតមកដល់ឥឡូវ ក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងតែម្ដង។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នកម្លាំងប៉ុស្ដិ៍នគរបា លរដ្ឋបាលស្ទឹងកាច់កំពុងធ្វើការស្រាវជ្រាវស្វែងរកស្រ្តីដែលបានបាត់ខ្លួនខាងលើ។
ចំណែកប្រជាពលរដ្ឋ មានការសង្ស័យថា ស្ត្រីខាងលើអាចនឹងមានរឿងរកាំរកុសមិនចុះសម្រុងជាមួយប្តី ឬក៏អាចមានអ្នកថ្មីណាផ្សេងទៀតនៅទឹកដីប្រទេសថៃ ទើបបានជាដើរចោលប្តីឆ្លងដែនទៅប្រ ទេសថៃ ដោយមិនប្រាប់ពីមូលហេតុច្បាស់លាស់។ ទោះបីជាយ៉ាងណា គេសង្ឃឹមថា នាងនឹងភ្ញាក់ខ្លួន វិលត្រឡប់មករកប្តីវិញ ដើម្បីបន្តរួមរស់នៅជាមួយគ្នា បង្កើតកូនចៅទៅថ្ងៃខាងមុខ ព្រោះការដើរចេញបែ បនេះមិនមែនជារឿងដែលល្អនោះទេ៕