ខេត្តប៉ៃលិន ៖ 

ស្ត្រីម្នាក់ និងក្មេងតូចម្នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោយសភាពធ្ងន់ធ្ងរពេក ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ខណៈជិះម៉ូតូសុខៗ ត្រូវបានរថយន្តបុកពេញទំហឹងពេលបើកបរឆ្លងកាត់ផ្លូវ បំបែកជាបួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវបំបែកជាបួនជាប់ផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។


ប្រភពព័ត៌មានបានឱ្យថា ៖ អ្នកបើកបររថយន្តបង្កឈ្មោះ សំ ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន  ខេត្តប៉ៃលិន គ្មានរបួសស្នាម ដោយបើកបររថយន្តម៉ាកស៊ីណា SIENNA ពណ៍ប្រផេះ ពាក់ផ្លាកលេខ កំពត 2B-3859 រថយន្តខូចខាច (ស្រាល)។ ចំណែកអ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ ស្រីឡៃ ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាម្តាយ មុខរបរកម្មករ រស់ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន រងរបួសធ្ងន់ បើកបរ ម៉ូតូម៉ាកHonda wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន 1C-5019 រងការខូចខាតធ្ងន់ ។ អ្នករួមដំណើរម៉ូតូរងគ្រោះឈ្មោះ ចាប ដាណា ភេទស្រី អាយុ០៣ឆ្នាំ ជាកូន ហើយជាសិស្ស រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន រងរបួសធ្ងន់។




ប្រភពបន្តទៀតថា មូលហេតុបណ្ដាលមកពីម្ចាស់រថយន្តបើកបរក្នុងល្បឿនលឿននៅទីប្រជុំជន។ ក្រោយពេលកើតហេតុនគរបាលចុះទៅវាស់វែង រួចប្រញាប់បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង។ រីឯអ្នកបើកបររថយន្ត ត្រូវបានកម្លាំងនគរបាលចរាចណ៍ផ្លូវគោកយកមកការិយាល័យ ដើម្បីកសាងសុំណុំរឿង ហើយយកម៉ូតូ  និង រថយន្ដទៅរក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំដោះស្រាយតាមនីតិវិធី៕