ខេត្តប៉ៃលិន ៖ 

កាលពីយប់ថ្ងៃទី ២៧  ខែ សីហា  ឆ្នាំ ២០២២  ប៉ុស្តិ៍ នគរបាល រដ្ឋបាលសង្កាត់ អូរតាវ៉ៅ  បាន ទទួល ពាក្យ បណ្ដឹង ករណី លួច ០១ ករណី  (លួច ខ្សែភ្លើង ) ពីជនរងគ្រោះ ឈ្មោះ  លឿត  ចំរេីន  ភេទ ប្រុស  អាយុ ៣៨ឆ្នាំ  រស់នៅ ភូមិ ភ្នំ កុយ   ឃុំសាលាក្រៅ  ស្រុកសាលាក្រៅ   ខេត្តប៉ៃលិន  ដោយបានប្តឹងរាយការណ៍ថា  កាលពីយប់ថ្ងៃទី ២៧ ខែ សីហា  ឆ្នាំ ២០២២  វេលា ម៉ោង  ប្ប្រហែ០៦ និង០០ នាទី ល្ងាច មានជនមិនស្គាល់ អត្តសញ្ញាណ  បានលួចកាត់ខ្សែភ្លេីងរបស់ក្រុម ហ៊ុនអគ្គីសនី  (SNKRP) នៅចំណុចសួស្តី  ស្ថិត ក្នុង  ភូមិ ប៉ាងរលឹម  សង្កាត់ អូរតាវ៉ៅ  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន  អស់ ប្រវែង ប្រហែល ៥០ ម៉ែត្រ  ដែល មាន មុខកាត់ ១៥០ មីលីម៉ែត្រ ។ 


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រោយ ទទួល បាន ពាក្យ បណ្ដឹង កម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាល អូរតាវ៉ៅ  សហការ ជាមួយ កម្លាំង ផែន នគរបាល យុត្តិធម៌  នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិ ន  ចុះស្រាវជ្រាវរហូតដល់វេលាម៉ោង០៨ និង៤៦នាទីយប់ឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យចំនួន០២នាក់ កំពុងតែសម្ងំប្រើប្រាស់គ្រឿងញៀន នៅចំណុចស្តង់ដំឡូងមីថៃ(សៃឡូថៃ) ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា ក្រោយមកកម្លាំង ជំនាញ បានធ្វើការ ឃាត់ ខ្លួន មុខ សញ្ញា សង្ស័យ ទាំង០២ នាក់  មានឈ្មោះដូចខាងក្រោម៖


ជនសង្ស័យ  ទី១. ឈ្មោះ  ឃួន  ផាន  ហៅ ខ្មៅ  ភេទប្រុស  អាយុ ២៤ឆ្នាំ  មុខរបរ មិន ពិត ប្រាកដ  រស់នៅ ភូមិ ប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន+)។ ទី២. ឈ្មោះ  សុខ  ម៉េងលាង  ហៅវ័រ ភេទប្រុស  អាយុ ២៥ឆ្នាំ  មុខរបរ មិន ពិត ប្រាកដ  រស់នៅ ភូមិ ភ្នំ រាំង  សង្កាត់ អូរតាវ៉ៅ  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន (មានផ្ទុកសារធាតុញៀន+)។ ក្រោយពីធ្វើ ការសាកសួរ ជនសង្ស័យ ទាំង ០២ នាក់ ខាង លើ  បាន សារភាព ថា ពួក គេ ពិត ជា បាន ធ្វើ សកម្មភាព លួចកាត់ ខ្សែភ្លើង  របស់ ជនរងគ្រោះ  ពិត ប្រាកដ មែន  ដោយបាន ប្រេីចបសំរាប់កាត់ និង បបានយកខ្សែភ្លេីងទៅលក់ ដើម្បីបាន លុយយកមកទិញថ្នាំញៀនជក់ ទាំង ០២ នាក់ ។ ករណីខាងលើនេះ ជនសង្ស័យ០២នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងប៉ៃលិន  ដេីម្បី សាកសួរនិងអនុវត្ត តាម នីតិវិធី បន្ត៕