ខេត្តប៉ៃលិន ៖
រហូតមកដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ជនសង្ស័យចំនួន៨នាក់ ក្នុងចំណោម០៩នាក់ ដែលបានត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុនទៅលើជនរងគ្រោះ២នាក់ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ ខូចខាតម៉ូតូ១គ្រឿង ត្រូវបាននគរបាលចាប់ឃាត់ ខ្លួន បញ្ជូនទៅដាក់គុកនៅក្នុងពន្ធនាគារខេត្តប៉ៃលិនហើយ។ សូមបញ្ជាក់ថា ៖ កាលពីវេលាម៉ោង១១ និង០០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មានករណីឃាតកម្មគិតទុកជាមុន នៅចំណុចស្រែប្រាំង ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ និងរងរបួសស្រាលម្នាក់ ខូចខាតម៉ូតូ០១គ្រឿងយ៉ាងដំណំ ខណ:ជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នាសុខៗ តាមដងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែក្រុមក្មេងទំនើងខាងលើ បានទាញយកពូថៅគប់ពេញទំហឹង បណ្តាលឱ្យត្រូវជនរងគ្រោះចំក្បាលស្លាប់បាត់បង់ជីវិត និងរងរបួសម្នាក់តែម្តង។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រោយនគរបាលទទួលពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះ ហើយដោ យមានគោលការណ៍ឯកភាពពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ខាងនគរបា លព្រហ្មទណ្ឌនៃស្នងការខេត្ត បានបើកការស៊ើបអង្កេត ចុះពិនិត្យជាក់ស្ដែង និងស្តាប់តាមការបំភ្លឺរបស់សាក្សី ដែលមានផ្ទះនៅក្បែរកន្លែងកើតហេតុ រួចសួរនាំដល់ផ្ទះជនរងគ្រោះ (គ្រួសារសព) រហូតមកដល់ថៃ្ងទី០៣ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានឈានដល់កំណត់បានមុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៨នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖ ទី១. ឈ្មោះ ជី ថៃ ភេទប្រុស អាយុ១៧ឆ្នាំ ទី២. ឈ្មោះ វិត ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទី៣. ឈ្មោះ ឡូត សាក់កាន ភេទប្រុស អាយុ១៥ឆ្នាំ ទី៤. ឈ្មោះ សូរ សីហា ភេទប្រុស អាយុ១៥ឆ្នាំ ទី៥. ឈ្មោះ ធូ ពិទូ ភេទប្រុស អាយុ១៣ឆ្នាំ ទី៦. ឈ្មោះ ចាន់ឌី សំណាង ភេទប្រុស អាយុ១៧ឆ្នាំ (ជាជនដៃដល់) ទី៧. ឈ្មោះ ជា វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ និងទី៨. ឈ្មោះ សុខ វណ្ណៈ (ហៅធន) ភេទប្រុស អាយុ២១ឆ្នាំ ទាំង៦នាក់នេះ រស់នៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពបញ្ជាក់ថា ៖ ជនសង្ស័យមានបក្ខពួករហូតដល់ចំនួន០៩នាក់ តែឃាត់ខ្លួនបានត្រឹមចំនួន ០៨នាក់ នៅសល់ចំនួន០១នាក់ ឈ្មោះ ភា ភេទប្រុស បានរត់គេចខ្លួន ខណ:សមត្ថកិច្ចកំពុងតាមស្រាវ ជ្រាវ ដើម្បីឃាត់ខ្លួនយកទៅសួរនាំបន្ថេម។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងអស់ខាងលើ បានឱ្យដឹងថា ៖ ពួកគេពិតជាបានពួនស្ទាក់ យកពូថៅ គប់ទៅលើជនរងគ្រោះពីក្រោយខ្នង បណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែងពិតប្រាកដមែន ដោយសារតែការចងគំនុំទំនាស់ពាក្យសម្តីរវាងគ្នា និងគ្នាកាលពីកន្លងទៅ៕