ខេត្តប៉ៃលិន ៖
យុវជន២នាក់រងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលបើកបរម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្ន ឱ្យបុកគ្នារងរបួសតែម្តង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ ននិង៣០នាទីល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចការ៉ាស សាំងតាឡា ស្ថិតនៅភូមិរថគ្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ភាគីទី១ . ឈ្មោះ ឡុង ឈុន ភេទប្រុស អាយុ២០ឆ្នាំ ដោយបើកបរម៉ូតូម៉ាកmsx ពណ៌ក្រហមគ្មានស្លាកលេខ (របួសដៃស្តាំនិងជើង)។ ភាគីទី២. ឈ្មោះ ផន សុវណ្ណដេត ភេទប្រុស អាយុ២២ឆ្នាំ បើកបរម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខប៉ៃលិន ១c ១៩៦៥ (របួសមុខនិងជើងខាងស្តាំ)។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថាមូលហេតុបណ្តាលមកពីកត្តាមនុស្សបើកបរគ្មានការប្រុងប្រយ័ត្ន ក្នុងល្បឿនលឿន។ បច្ចុប្បន្ន: ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន ។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍នៃស្នងការនគរបាលខេត្តប៉ៃលិនដកហូតយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕