ខេត្តប៉ៃលិន ៖
រហូតមកដល់វេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ បានទទួលពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះក្នុងករណីរំលោភសេពសន្ទវៈ ទៅលើកូនស្រីរបស់ខ្លួន ដែលជាអនីតិជនអាយុ១៤ឆ្នាំ ដែលករណីនេះបានកើតនៅចំណុចភ្នំកេះ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹង ត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ប្រភពព័ត៍មានបានឱ្យដឹងថា ៖ ក្មេងស្រីរងគ្រោះឈ្មោះ ផ. ង. ផ អាយុ១៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតខាងលើ (ត្រូវជាកូនចុង)។ ចំណែក ជសង្ស័យឈ្មោះ ហួន ឃ្លី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតខាងលើ (ត្រូវជាឪពុកចុង) ។
ប្រភពដដែលបានបញ្ជាក់ថា ៖ ដោយមានការបំភ្លឺពីក្នេងស្រីរងគ្រោះថា ឪពុកចុងរបស់ខ្លួនបានចាប់រំលោភនាងតាំងពីអាយុ ៩ឆ្នាំ រហូតដល់អាយុអាយុ១៣ឆ្នាំ ពេលដែលកំពុង ធ្វើការនៅប្រទេសថៃ។ លុះ ពេលត្រឡប់មកស្រុកខ្មែរវិញ បានរយៈពេល៥ខែ ឪពុកចុងរបស់នាងតែងតែមករកចាប់រំលោភនាងជាច្រើនដងទៀត។ទើបនាងសម្រេចចិត្តប្រាប់ម្ដាយខ្លួន ឱ្យដឹងពីទង្វើតិរច្ឆានរបស់ឪពុកចុងដែលធ្លាប់មានគំនិតអាក្រក់មកលើរូបនាង ទើបម្ដាយនាងបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យចាត់តាមផ្លូវច្បាប់តែម្ដង។បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបាននាំខ្លួនយក អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕