ប៉ៃលិន៖
ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រ បានដឹកនាំក្រុមការងារគណៈអភិបាលខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋចំនួន៧១៨គ្រួសារ មកពីភូមិព្រៃសន្ទះ ភូមិផ្ទះស្បូវ ភូមិកូនដំរី ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងសារជាថ្មី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ។
ថ្លែងនៅក្នុងឱកាសនេះ លោកជំទាវ បាន ស្រីមុំ បានពាំនាំផ្តាំសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយបងប្អូន ជានិច្ច ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ដាច់ស្បៀងស្លាប់ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។ អំណោយរបស់សម្តេចតេជោ ដែលផ្តល់ជូនពលរដ្ឋនាពេលនេះរួមមាន៖ អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ។