ខេត្តប៉ៃលិន ៖
សេចក្តីរាយការណ៍បានឱ្យដឹងថា លោក ហុក សុផល ប្រធានក្រុមការងារបក្ស ចុះជួយមូលដ្ឋានសង្កាត់ទួលល្វា ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ 2022 រួមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារបក្សចុះជួយសង្កាត់ទួលល្វា ជាច្រើនរូបទៀត បានអញ្ជើញដឹកនាំការងារ ចុះដាក់បង្គោលភ្លើងឡាសឺរនៅតាមដងផ្លូវ ដែលសម្រាប់ជំហានទី1 គឺដាក់នៅតាមបណ្ដោយផ្លូវចំនួន2ខ្សែ:
ខ្សែទី1ផ្លូវចូលសាលាបឋមសិក្សាអូរតាពុក ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិនខ្សែទី2 ផ្លូវចូលវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតនៅក្នុងភូមិដដែល។ ប្រភពបន្ត ទៀតថា ការដាក់ភ្លើងបំភ្លឺនេះ សរុបទាំងអស់បានចំនួន60បង្គោលភ្លើង ដែលស្ថិតក្នុងតម្លៃសរុបចំនួន 720ដុល្លារ (មួយបង្គោលភ្លើងមានតម្លៃ120ដុល្លារ ) ដែលជាថវិការបស់ក្រុមការងារបក្សចុះជួយសង្កាត់ទួលល្វា។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ មានការសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលឃើ ញក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទួលល្វា បានដាក់ភ្លើងបំភ្លឺនាពេលយប់ ដែលអាចឱ្យពួកគាត់ ងាយស្រួលធ្វើដំណើរមិនព្រួយបារម្ភពីសុវត្ថិភាព ហើយបង្គោលភ្លើងទាំងអស់នេះ បង្កជាសោភ័ណភាព ស្រស់ស្អាត ដែលបញ្ចេញពន្លឺពេញ១យប់ ធ្វើឱ្យពួកគាត់ទទួលបាននូវសេចក្តីសុខក្នុងចិត្តផងដែរ៕