ខេត្តប៉ៃលិន ៖ 

ក្រោយឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជារយៈពេល៣ថ្ងៃនៃពិធីបុណ្យ គេសង្កេតឃើញភ្ញៀវទេសចរបានចូលមកលេងកម្សាន្ដតាមរមណីយដ្ឋាន យ៉ាងច្រើនកុះករ។ បើតាមការឱ្យដឹងពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ភ្ញៀវទេសចរជាតិ  សរុបមានចំនួន៥៦,១៨២នាក់ បើប្រៀបធៀបទៅនិងចំនួនភ្ញៀវសរុបឆ្នាំ២០២១ ដែលមានចំនួន៥,៩៧២នាក់ ឃើញថាមានការកើនឡើងចំនួន៨៤០,៧៥%។





លោកបានបន្តទៀតថា ៖ ភ្ញៀវអន្តរជាតិ  សរុបមានចំនួន៧៨នាក់ បើប្រៀបធៀបទៅនិងចំនួនភ្ញៀវអន្តរជាតិសរុបឆ្នាំ២០២១ ដែលមានចំនួន៣៤នាក់ ឃើញថាមានការកើនឡើងចំនួន ១២៩,៤១%។ ជាពិសេសនៅថ្ងៃចុងក្រោយ គេឃើញភ្ញៀវទេសចរនាំគ្នាដេកសម្រាកនៅតាមផ្ទះសំណាក់ ស្ទើរតែរកកន្លែងស្នាក់នៅគ្មាននោះឡើយ៕