ខេត្តប៉ៃលិន ៖ 

នៅថ្ងៃទី១១ ខែមករា ឆ្នាំ  ២០២៣ ដោយមានការចង្អុលដឹកនាំពី លោកជំទាវ បាន ស្រីមុំ ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិកាសាខា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពី ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម តួនាទីភារកិច្ចរបស់យុវជន និង វិជ្ជាសង្រ្គោះបឋម រយៈពេល១ថ្ងៃពេញ ដល់យុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ២៥នាក់(ស្រី១៩នាក់) ននៅសាលាវិទ្យាល័យហ៊ុន  សែន សាលាក្រៅ  ។






លោកជំទាវ ពៅ សុខ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់លោកជំទាវ បាន ស្រីមុំ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន សួរសុខទុក្ខដល់ ក្មួយៗយុវជនទាំងអស់ ដែលបានចូលរួមជាមួយចលនាមនុស្ស ធម៌របស់កាកបាទក្រហមកម្ពុជា សំដៅជួយរំលែកទុក្ខលំបាកជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ។ លោកជំទាវបានគូសបញ្ជាក់ពីគោលបំណងនៃការបើកវគ្គនេះគឺ ដើម្បីពង្រឹង  និងពង្រីកកម្លាំងមនុស្សធម៌ ក្នុងនោះឱ្យយុវជនកាកបាទក្រហម បានយល់ដឹងស៊ីជម្រៅពីចលនាកាកបាទ ក្រហម  តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗ មុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិសេសការសង្គ្រោះក្នុងបរិបទជំងឺកូវីដ១៩៕