ខេត្តប៉ៃលិន ៖ 

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ក្រុមការងារ បានអញ្ជើញចុះពិនិត្យមើល ការរៀបចំតុបតែងកែលម្អ សោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវហៅអូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខឆាប់ៗនេះ។






លោកជំទាវអភិបាលខេត្តប៉ៃលិន ក៍សុំឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមិនធ្លាប់មកលេងនៅតាមរមណីយដ្ឋានក្នុងខេត្តប៉ៃលិន អាចនាំគ្នាមកទស្សនានាពេលខាងមុខនៃថ្ងៃបុណ្យចូលឆ្នាំចិនវៀតណាម។ លោកជំទាវ ក៍សូមថ្លែងអំណរគុណជាមុន ហើយសង្ឃឹមថា នឹងចូលមកលំហែកម្សាន្តក្នុងខេត្តប៉ៃលិនយ៉ាងសប្បាយរីករាយ។ លោកជំទាវអភិបាលខេត្តក៍សុំឱ្យភ្ញៀវទេសចរក្នុងខេត្ត និងក្រៅខេត្តចូលរួមសម្អាតអនាម័យបរិស្ថានឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យខេត្តប៉ៃលិនកាន់តែមានភាពស្រស់ស្អាតផងដែរ៕