ខេត្តប៉ៃលិន ៖ 

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានធ្វើការចុះឆ្មក់បង្រ្កាបជាក់ស្តែងនៅទីតាំងចែកចាយថ្នាំក្រវី (K) មួយកន្លែងក្នុងបន្ទប់ខារ៉ាអូខេយីហោ «មហាមិត្ត» ដែលចាប់ឃាត់ខ្លួនម្ចាស់អាហារដ្ឋាននិងមេការប្រុសស្រីចំនួន០៤នាក់។ ហេតុការណ៍កម្លាំងនគរបាលចុះបង្ក្រាបករណីគ្រឿងញៀនក្នុងបន្ទប់ខារាអូខែនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង០០នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនសង្ស័យទី១- ឈ្មោះ ចក់ ម៉ុងឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ (ម្ចាស់ខារាអូខេយីហោមហាមិត្ត) រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។  ទី២- ឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ (មេកាប្រុស) រស់នៅភូមិអូកម្មករ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទី៣- ឈ្មោះ ស្រឿង ស្រីរ័ត្ន ភេទស្រី អាយុ៣២ឆ្នាំ (មេកាស្រី) រស់នៅភូមិដីថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី៤- ឈ្មោះ បាន សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ (ភ្ញៀវ)  រស់នៅភូមិផ្សព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា សម្ភារៈនិងវត្ថុតាងដែលដកហូតរួមមាន ៖ ម្សៅក្រាម (សង្ស័យជាថ្នាំញៀន ប្រភេទគេតាមីន k ថ្នាំសប្បាយ) ចំនួន០២កញ្ចប់តូច (ពណ៌លឿង០១កញ្ចប់ និងពណ៌ស០១កញ្ចប់) រថយន្ត០២គ្រឿង ទូរស័ព្ទដៃ០៣គ្រឿង។ ក្នុងករណីខាងលើ កម្លាំងជំនាញបានធ្វើការនាំខ្លួនជនសង្ស័យខាងលើទៅកាន់ការិយាល័យប្រឆាំងគ្រឿ ងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីបន្ត៕