ខេត្តប៉ៃលិន ៖
យុវជនម្នាក់រងរបួសធ្ងន់ធ្ងរត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ខណៈភាគីម្ខាងទៀត ត្រូវគេដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសារតែបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី០៦ ខែកម្ភះ ឆ្នាំ២០២៣ នៅចំនុចលើផ្លូវជាតិ៥៧ ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បណ្ដាលអោយខូចខាតម៉ូតូចំនួន០២គ្រឿង មនុស្សរងរបួសស្រាលម្នាក់ ធ្ងន់ម្នាក់។
ប្រភពព័ត៌មានបានឱ្យដឹងថា ភាគីទី១ ឈ្មោះ ប៉ុក ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបកសិករ មានទីលំនៅភូមិ ប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ដោយបេីកបរ ម៉ូតូម៉ាកយ៉ាម៉ាហា (yamaha) ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅលាយប្រផេះ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1U-5756 ។ ភាគីទី២ . ឈ្មោះ លៀន លូការ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៍ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1C 3689 ខូចខាតមធ្យម ។ ចំណែកអ្នករួមដំណើឈ្មោះ ហ៊ា តុលា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅ ភូមក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន រងរបួសបាក់ជើងខាងស្ដាំ បញ្ចូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
️ប្រភពដដែលបានបន្តទៀតថា មូលហេតុគ្រោះថ្នាក់បណ្ដាល់មកពី កត្តាបេីកបរក្នុងល្បឿនលឿននិង ការឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នផ្លូវសិទ្ធិអទិភាព ។ ករណីខាងលេីកម្លាំងនគរបាលចរចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានយកវត្ថុតាងទៅរក្សារទុកនៅស្នងការដ្ឋានរងចាំដោះស្រាយតាមនិតិវិធី ៕