សណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា បានអនុវត្តនូវគំនិតប្លែកថ្មីមួយគឺការបើកបម្រើនូវបារនីយដ្ឋានស្រាសំប៉ាញដំបូងគេនៅកម្ពុជា បន្ទាប់ពីការជួសជុលថ្មីនៃ Explorer’s Tales។
ជាមួយនឹងឯកសារយោងជាង
១០០ នៃការបង្កើតស្រាសាំប៉ាញ និងស្រាក្រឡុក
វាផ្តល់នូវបទពិសោធន៍ស្រាសាំប៉ាញដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងបរិយាកាសស្និទ្ធស្នាលដែលភ្ជាប់មកជាមួយសេវាកម្មប្រកបដោយវិជ្ជាជីវៈ។
Champagne High Tea ត្រូវបានចម្រាញ់ និងបង្កើតឡើងយ៉ាងប្រណិត សម្រាប់ភ្ញៀវជាតិ
និងអន្តរជាតិដែលអញ្ជើញមកទស្សនកិច្ចលើទឹកដីអង្គរ ខេត្តសៀមរាប ជាពិសេសគឺការមកកាន់សណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា
ហ្គោល អេន ស្ប៉ារីសត ដែលប្រាកដជាទទួលបាននូវភាពរីករាយនៃការពិសាស្រាសំប៉ាញល្អបំផុត
ជាមួយនឹងការបំពេញបន្ថែមដោយឥតគិតថ្លៃ ក្នុងរយៈពេល 2 ម៉ោង ព្រមនឹងជម្រើសនៃអាហារបែបអាស៊ី
ឬបស្ចិមប្រទេស ដោយថ្វីដៃមេចុងភៅបារាំង Eric និងមេចុងភៅខ្មែរ Kimsen Phav។ ចំពោះអ្នកដែលពុំទទួលទានស្រា
ក៏អាចទទួលយកនូវជម្រើសតែដ៏ឈ្ងុយឆ្ងាញ់បានដូចគ្នា។
អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឃទីផ្សារ
និងការទំនាក់ទំនង ឡរ៉ែន បានជម្រាបឲ្យដឹងថា៖ Champagne High Tea ជាការបង្កើតថ្មីមិនធ្លាប់មានសម្រាប់អ្នកនិយមចូលចិត្តពិសារស្រាសាំប៉ាញ ដែលត្រូវតែសាកល្បង ជាមួយនឹងការសម្តែងចម្រៀងបន្តផ្ទាល់ប្រចាំថ្ងៃផងដែរ។
ចាប់ពីពេលនេះតទៅ
ស្រាសាំប៉ាញដែលមិនធ្លាប់មានពីមុនមកនេះ នឹងក្លាយជាទីតាំងសំណព្វចិត្តរបស់អ្នកដែលមកលេងខេត្តសៀមរាប។
ចំណាយពេលរសៀលដ៏រីករាយជាមួយមិត្តភ័ក្តិ និងអបអរសាទរ នៅក្នុងបរិយាកាសសែនមនោរម្យ ឬបង្កើតការជួបជុំដ៏អស្ចារ្យសម្រាប់ដៃគូ
និងអតិថិជនរបស់អ្នកនៅបារនីយដ្ឋានស្រាសាំប៉ាញក្នុងសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា
ហ្គោល អេន ស្ប៉ារីសត។