ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៣ សណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ត្រៀមរៀបចំពិធីពិសារអាហារពេលល្ងាចដ៏ពិសេស ដើម្បីស្វាគមន៍មេចុងភៅជនជាតិជប៉ុន លោក Hisashi Iwata ដែលត្រូវបានគេស្គាល់ថាជាចុងភៅថ្វីដៃលំដាប់អន្តរជាតិ ដែលធ្លាប់បម្រើការងារនៅ Koi Los Angeles និង Koi Bangkok ជាចុងភៅប្រតិបត្តិ។

សណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា បាននឹងកំពុងផ្តល់ឱកាសពិសេសមួយដល់ភ្ញៀវអញ្ជើញមកកាន់សណ្ឋាគារទាំងអស់ និងប្រជាជនកម្ពុជាក្នុងការរីករាយជាមួយម្ហូបបែបប្រពៃណីជប៉ុន ក៏ដូចជាអាហារបែប Fusion Cuisine។

កើតនៅទីក្រុង Kobe មេចុងភៅ Hisashi បានទទួលបទពិសោធន៍ និងភាពខុសគ្នានៅភោជនីយដ្ឋាន Koi ក្នុងទីក្រុង Los Angeles និង New York ហើយពេលនោះលោកជាចុងភៅប្រតិបត្តិនៅ Koi Bangkok ។ ដក់ចិត្តជាមួយនឹងភាពទំនើប និងភាពចម្រុះ មេចុងភៅ អ៊ីវ៉ាតា (Iwata) បង្កើតម្ហូបចម្រុះសម្រាប់ដំណើរធ្វើម្ហូបពិតៗឆ្លងកាត់ប្រទេសជប៉ុន។

ការពិសារអាហារពេលល្ងាចផ្តាច់មុខ (Exclusive Dinner) ជាមួយនឹងការចម្អិនដោយផ្ទាល់ដៃពីមេចុងភៅ

Chef’s Table

$100++ per person 

Friday 17th March 

Four Hands Dinner (ថ្វីដៃចម្អិនម្ហូបពីកំពូលមេចុងភៅ ២ រូប)


Mouhot’s Dream

$75++ per person

Saturday 18th March

អាហារពេលល្ងាចលក្ខណៈផ្ទាល់ខ្លួន ដោយមានការសម្តែង ពិសេសពី DJ និង ស្រាសាំប៉ាញ (Private Dinner, Limitless Champagne & DJ)


The Sanctuary

$160++ per person

Sunday 19th March


កុំភ្លេចមកទទួលយកនូវភាពរីករាយក្នុងការស្វែងរករសជាតិម្ហូបជប៉ុនថ្មីជាមួយនឹងមុខម្ហូបពិសេសេដែលរៀបចំដោយមេចុងភៅ អ៊ីវ៉ាតា (Iwata) ទាំងអស់គ្នា។


ចូលមើលមីនុយមុខម្លូបតាមតំណលីងនេះ

MENU JAPANESE CHEF (d2e5ushqwiltxm.cloudfront.net)

ព័ត៌មានបន្ថែម និងការកក់កន្លែងសូមចូលតំណលីងនៃវេបសាយខាងក្រោម:Sofitel Angkor Phokeethra Golf & Spa Resort - Japanese Guest Chef (sofitel-angkor-phokeethra.com)