ខេត្តប៉ៃលិន ៖
យុវជនម្នាក់ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ខណ:ដែលបើកបរម៉ូតូក្នុងល្បឿនលឿន លុះចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនឹងរថយន្តពេញទំហឹងដួលប្រាវតែម្តង។ \ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ០៦ និង ៣០នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័តត៌មានបានឱ្យដឹងថា ៖ អ្នកបើកបររថយន្តមាន ឈ្មោះ ហៀក ហ៊ន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបររថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2E-9595 (គ្មានរបួស) ។ ចំណែកម្ចាស់ម៉ូតូមាន ឈ្មោះ អឿន វ៉ាន់ណែត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយបើកបរម៉ូតូវ៉េវ គ្មានស្លាកលេខ (រងរបួសស្រាលរយះដៃនិងជើងតិចតួច )។ប្រភពបន្តទៀតថា មូលហេតុនៃគ្រោះថ្នាក់ ដោយសារកត្តាមនុស្សបើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យជ្រុលទៅបុករថយន្តពេញទំហឹងដួលប្រាវរងរបួសតែម្តង។ បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកសាលាក្រៅធ្វើកំណត់ហេតុដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំដោះស្រា យតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្ត៕