ខេត្តប៉ៃលិន ៖ 

យុវជនម្នាក់ឃើញម្តាយខ្វះខាត និងជំពាក់បំណុលគេ ដាច់ចិត្តយកខ្សែអង្រឹងទៅចងក. អត្តឃាត នៅលើដើមឈើខាងក្រោយផ្ទះ ខណៈសួរនាំរឿងម្តាយខ្ចីអង្ករអ្នកភូមិមកដាំបាយហូប។ហេតុការណ៍យុវជនម្នាក់ចងក. ធ្វើអត្តឃាតនេះ បានកើតឡើងនៅ វេលា ម៉ោង  ៦  និង០០នាទី ព្រឹក  ថ្ងៃ ទី ០៨  ខែ សីហា  ឆ្នាំ ២០២៣  ស្ថិតនៅក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ មុន ពេលកេីត ហេតុ កាលពីថ្ងៃ ទី ៥  ខែ សីហា  ឆ្នាំ ២០២៣  ឈ្មោះ  យឺន  ពន្លឺ   ភេទ ប្រុស   អាយុ ២៥ ឆ្នាំ  ជាជន រងគ្រោះ  បាន មក សួរ ម្ដាយ របស់ខ្លួនថា  "ម៉ែ ថ្ងៃ មុនយកអង្ករ ទៅគេ ហើយ ឫនៅ ?" ម្ដាយ ក៏ឆ្លេីយ តប ថា  "ម៉ែសងរួច ហើយ " ជន រងគ្រោះ បាន បន្ត ទៀត ថា  "ថ្ងៃក្រោយសូមឈប់យក ប្រាក់ ធនាគារ ទៀត ទៅ  ព្រោះពុក ម៉ែ ចាស់ ៗ អស់ ហើយ  ពិបាក រក លុយ សង ជំពាក់គេ វិញ ខ្លាំងណាស់ "។ ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រោយមកជនរងគ្រោះ ក៏ ដេីរ ទៅ អង្គុយលេង ទូរស័ព្ទ ក្នុងបន្ទប់ជា ធម្មតា ។ លុះ ដល់ ថ្ងៃ កេីត ហេតុ  ម៉ោង ប្រហែល ០៥   និង ៣០ នាទី ព្រឹក ម្ដាយ របស់ ជនរងគ្រោះឈ្មោ សឿន  អុល  អាយុ ៥៦ឆ្នំា  បាន ក្រោក មក ដាំ បាយ ពេលទាប ភ្លឺ សស្រាប់តែឃេីញទ្វារបន្ទប់បេីក ចំហរ ក៏ ដេីរ រក មើលកូន ប្រុស  នៅ ក្នុង ផ្ទះ មិន ឃើញ  លុះមានការសង្ស័យ ក៍ដើររកមើលខាងក្រៅ។ ពេល ចេញ មករកខាង ក្រោយ ផ្ផ្ទះស្រាប់តែប្រទះ ឃើញ កូន របស់ ខ្លួន បាន ចង់ កសម្លាប់ ខ្លួន  ធ្វើឱ្យរន្ធត់បាត់ ទៅ ហើយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល។ 



បើតាមនគរបាល បានធ្វើការ ស្រាវជ្រាវ  និង ពិនិត្យ កន្លែង កើត ហេតុ  មិនមានអ្វីខុសប្រក្រតីនោះទេ ដោយធ្វើកោសល្យវិច្ច័យ ដោយសន្និដ្ឋានថា ពិតជាបានចងក. ធ្វើអត្តឃាតខ្លួនឯងមែន។ក្រោយពេលពិនិត្យរួច សព យក មក ដាក់ លើ កន្ទេល ខាង ក្រោយ  ផ្ទះ ស្ថិតក្នុង ភូមិ ក្បាល ព្រលាន  សង្កាត់ អូរតាវ៉ៅ  ក្រុង ប៉ៃលិន  ខេត្តប៉ៃលិន ។បើផ្អែក តាម ការ ពិនិត្យ កន្លែង កើត ហេតុ  និងសាក្សី បំភ្លឺ  ខាងមន្ត្រីជំនាញ អាច សន្និដ្ឋាន ថា  សព ឈ្មោះ  យឺន  ពន្លឺ   ភេទ ប្រុស  អាយុ ២៥ឆ្នាំ  ពិត ជា ស្លាប់ ដោយ សារ ធ្វើ អត្តឃាត ខ្លួន ឯង  ពិត បប្រាកដមែន។ ដោយ ពុំ មាន ការ ពាក់ព័ន្ធ និង អំពើ ឃាតកម្ម   ឫ មនុស្ស ឃាត ឡឡេីយ៕