ខេត្តប៉ៃលិន ៖ 

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក បណ្ដាលអោយមនុស្សរងរបួសស្រាល ០៤នាក់ និងខូចខាតម៉ូតូកម្រិតមធ្យមចំនួន២គ្រឿង។ នៅវេលាម៉ោង ២ និង៥០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជិតស្ថានីយ៍ប្រេងឥន្ធន:យីហោ «មាន មាន» ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ អ្នកបើកបរម៉ូតូរងគ្រោះមាន ឈ្មោះ ដារ៉ា ស្រីម៊ី ភេទស្រី អាយុ ១៥ឆ្នាំ ជាសិស្ស រងរបួសស្រាល រស់នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ប៉ៃលិន 1C-6799  រងការខូចខាតមធ្យម ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើង។ អ្នករួមដំណើរ ឈ្មោះ ម៉ៅ វ៉ាន្នី ភេទស្រី អាយុ ១៦ឆ្នាំ (រងរបួសស្រាល)។ ចំណែកអ្នកបើកបរម៉ូតូបង្ក ឈ្មោះ ហៀង ហឿន ភេទប្រុស អាយុ38ឆ្នាំ របួសស្រាល រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន ដោយបើកបរម៉ូតូឌ្រីម ស៊េរីឆ្នាំ2013 ពាក់ស្លាកលេខ ភ្នំពេញ 1BP-1475 រងកាខូចខាតមធ្យម។ 


អ្នករួមដំណើរ ឈ្មោះ សៀម ចន្ថា ភេទស្រី អាយុ៣៦ឆ្នាំ រងរបួសស្រាល។ មូលហេតុនៃគ្រោះថ្នាក់ ដោយសារកត្តាមនុស្សបើកបរចេញពីផ្លូវតូចចូលទៅផ្លូវធំមិនគោរពសិទ្ធអាទិភាព។ បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី ៕