ខេត្តប៉ៃលិន ៖

យុវជនម្នាក់ចេញពីផ្ទះមិត្តភក្តិ បើកម៉ូតូឡើងលើផ្លូវជាតិ ដោយមិនប្រយ័ត្ន ត្រូវម៉ូតូ យុវតីឌុបគ្នា បើកបរក្នុងល្បឿនលឿនបុកពេញទំហឹង បណ្តាលឱ្យស្លាប់២នាក់របួសម្នាក់។  ហេតុការណ៍ម៉ូតូបុកជាមួយម៉ូតូពេញទំហឹងបណ្តាលឱ្យលាន់ដូចរន្ទះនៅលើផ្លូវជាតិលេខ៥៧នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១០នាទីយប់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បណ្តាលឱ្យស្លាប់ និងរបួស នៅចំណុចគល់ស្ពានតារាប ស្ថិតនៅក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។



ប្រភពព័ត៌មានពីមន្រ្តីនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា ៖ ជនរងគ្រោះ ដែលបើកបរម៉ូតូទី១. ឈ្មោះ ស្រីនាង ភេទស្រី អាយុ១៥ឆ្នាំ ដោយបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ( ស្លាប់) រស់នៅភូមិបហ៊ុយ ជើង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងអ្នករួមដំណើរឈ្មោះ សុផា នីតា ភេទស្រី អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ (កំពុងតាមដាន) រស់នៅភូមិបយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកអ្នកបើកម៉ូតូទី២. ឈ្មោះ ផាត មករា ភេទប្រុស  អាយុ២២ឆ្នាំ ជនជាតិខ្មែរ (ស្លាប់ ) រស់នៅភូមិ លូដាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ អ្នករួមដំណើរឈ្មោះ សៀម សុខគា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជាមួយគ្នា។ 


ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេសង្កេតឃើញម៉ូតូយុវជនខាងលើ បានបើកបរចេញពីផ្ទះមិត្តភក្តិ ជិះឡើងលើផ្លូវជាតិរួចបើកបរញ្ច្រាស់ទិសលើចិញ្ចើមផ្លូវ ក្បែរស្ពាន ស្របពេលនោះយុវតី៣នាក់បានបើកបរក្នុងល្បឿនលឿន ដោយទិសដៅពីលិចទៅកើត ក៏បុកគ្នាជាមួយនឹងមូតូយុវជនខាងលើពេញទំហឹង បណ្តាលឱ្យស្លាប់ និងរងរបួសតែម្តង។  


ទៅអោយ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែចជនរងរងគ្រោះបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន។ ម៉ូតូត្រូវបានរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយតាមនិតិវិធីច្បាប់៕