ខេត្តប៉ៃលិន ៖
ចូលរួមផឹកស៊ីជួបជុំមិត្តភក្តិ ស្រាប់តែជនដៃដល់ដើរទៅដាល់១ដៃពេញទំហឹង ទាំងមិនដឹងមូលហេតុ សង្ស័យជាករណីគំនុំពាក្យសម្តីកាលពីមុន ខណ:ជនរងគ្រោះកំពុងរកនឹកមើលកំ ហុស ដែលជនរងគ្រោះបានដាល់ខ្លួន១ដៃឱ្យរងរបួស។ ទោះបីជាយ៉ាងណា ជនរងគ្រោះ បានដាក់ពាក្យ បណ្តឹងទៅនគរបាលឱ្យចាប់ឃាត់ខ្លួនជនដៃដល់យកទៅអនុវត្តតាមនីតិវិធីច្បាប់។
ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៣៥ នាទី មានករណីហិង្សាដោយចេតនាបង្ករឱ្យមានរបួសស្នាម ០១ករណី នៅចំណុចទល់មុខផ្ទះពូ ឡៃ ស្ថិតនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដូចខាងក្រោម៖ ១-ជនរងគ្រោះឈ្មោះ ជា ជីនឡា ភេទប្រុស អាយុ២៨ឆ្នាំ ជាបុគ្គលិកធនាគារ រស់នៅភូមិ តាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសបែកចិញ្ចើមខាងស្តាំ ដេរអស់ចំនួន០៥ថ្នេរ ។ ចំណែកជនសង្ស័យមាន ឈ្មោះ យស រក្សា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិជាមួយគ្នាមានផ្ទុកសារធាតុញៀន។
ប្រភពដដែលបានឱ្យដឹងទៀតថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៧ និង០០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កូនប្រុសរបស់ម្ចាស់ផ្ទះឈ្មោះ ប៉ា ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ ជាបុគ្គ លិកធនាគារ រស់នៅភូមិខាងលើ កំពុងអង្គុយផឹកស្រាបៀរជាមួយមិត្តភក្តិបងប្អូន ដោយមានគ្នា០៤នាក់ លុះមួយសន្ទុះក្រោយមក ស្រាប់តែឈ្មោះ យស រក្សា បានដើរមកចូលរួមផឹកស៊ីជាមួយនឹងគេដែរ រហូតម៉ោង៨ និង១០នាទីយប់ ជនរងគ្រោះឈ្មោះ ជា ជីនឡា និងមិត្ដភក្តិម្នាក់ ឈ្មោះ រតនា បានជិះម៉ូតូមកដល់ផ្ទះឈ្មោះ ប៉ា ភារម្យ រួចក៏បានចូលរួមផឹកស្រាបៀរជាមួយគ្នាផងដែរ។ លុះបន្ទាប់ពីផឹកស្រាបៀរអស់មួយកំប៉ុងស្រាប់តែឈ្មោះ យស រក្សា បានដើរទៅក្បែរជនរងគ្រោះ រួចបានវាយ០១ដៃពេញទំហឹង បណ្តាលឱ្យត្រូវចំចិញ្ចើមខាងស្ដាំ បែកហូរឈាម។ ភ្លាមៗ នោះមិត្ដភក្តិក៏បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន។ ពាក់ព័ន្ធនឹងបញ្ហានេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់ ៕