ខេត្តប៉ៃលិន ៖
សិស្សសាលាម្នាក់ ក្រោកពីព្រលឹមធ្វើដំណើរទៅសាលារៀន ស្រាប់តែប្រទះឃើ ញសពបុរសម្នាក់ ដេកស្លាប់នៅក្រោមស្ពានឈើ អត់ទឹក ហើយត្រូវម៉ូតូសង្កត់ពីលើ និងបោកក្បាលនឹងថ្មផុងលលាដ៏ ត្រូវឈ្នាន់ម៉ូតូសង្កាត់បំពង់ក. ក្រោយពីជនរងគ្រោះផឹកស៊ីជួបជុំមិត្តភក្តិ តាំងពីល្ងាចរហូតដល់យប់ជ្រៅ ស្រវឹងធ្លាក់ភ្នែក លុះជិះម៉ូតូក្នុងល្បឿនលឿន ធ្លាក់ពីលើស្ពានឈើរងរបួសស្លាប់ម្នាក់ឯង។ ហេតុការណ៍សិស្សសាលាម្នាក់ប្រទះឃើញសពជនរងគ្រោះដឹកស្លាប់តាមផ្លូវនេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុចអូរស្លេវ ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ៖ ជនរងគ្រោះមាន ឈ្មោះ សូ ដុះ (ហៅឌុល) ភេទប្រុស អាយុ៥៦ឆ្នាំ ជាកសិករ ស្នាក់នៅចំណុចអូរស្លាវ ភូមិសង្កាត់កើតហេតុខាងលើ។ ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ គេឃើញ ជនរងគ្រោះ បានផឹកស៊ីជួបជុំមិត្តភក្តិចំនួន៤ទៅ៥នាក់ នៅក្នុងផ្ទះមួយកន្លែងក្នុងចំណុចអូរស្លេវ លុះផឹក ស៊ីតាំងពីល្ងាច រហូតដល់ពេលយប់ជ្រៅ បណ្តាលឱ្យស្រវឹងស្រារៀងៗខ្លួន ក៏បែកផ្លូវគ្នា។ ចំណែកជនរង គ្រោះ បានទាញយកម៉ូតូជិះក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿននៅវេលាម៉ោងប្រហែល១១យប់ថ្ងៃទី១០ ខែធ្នូ។ ស្រាប់តែព្រឹកព្រលឹមឡើងមានក្មេងសិស្សសាលាម្នាក់ជិះម៉ូតូទៅរៀន ស្រាប់តែប្រទះឃើញសពជនរងគ្រោះដេកនៅក្រោមស្ពាន ត្រូវម៉ូតូសង្កត់លើ និងរបួសបែកក្បាលធ្ងន់ធ្ងរផងដែរ។
ទោះបីជាយ៉ាងណា ក្រោយពីមន្រ្តីនគរបាលជំនាញ បានពិនិត្យ និងធ្វើកុសល្យវិច្ច័យរួចមក បញ្ជាក់ថា សពជនរងគ្រោះ ពិតជាបានស្លាប់ដោយសារជិះម៉ូតូក្នុងល្បឿនលឿន ក្រោយពេលផឹកស៊ីជួបជុំមិត្តភក្តិមែន។ ក្រោយពេលទទួលបានសេចក្តីរាយការណ៍ កម្លាំងប្រចាំការគោលដៅភ្នំដំបង បានសហការជាមួយនឹងលោកមេភូមិភ្នំដំបង និងខាងការិយាល័យពិនិត្យ វិភាគកន្លែងកើតហេតុ រួមជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពក្រចាប់ បានចុះធ្វើកុសល្យវិច្ច័យត្រង់ចំណុចអូរស្លេវ ក្នុងភូមិភ្នំដំបង សង្កាត់អូរតៅក្រុងប៉ៃលិន ពិតជាបានស្លាប់ដោយករណីគ្រោះថ្នាក់ចរាចរណ៍ប្រាកដមែន៕