ខេត្តប៉ៃលិន ៖
បុរសម្នាក់សម្រេចចិត្តចងក.ធ្វើអត្តឃាត សង្ស័យមានវិបត្តិក្នុងគ្រួសារ លុះគិតដោះស្រាយអ្វីមិនចេញក៍ចងក. ធ្វើអត្តឃាតតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៦និង៣០នាទីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ សពជនរងគ្រោះ ឈ្មោះ ហួត នី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ៖ ក្រោយពីរកម្លាំងជំនាញកោសល្យវិច័យនៃអធិការ ដ្ឋាន- កម្លាំងជំនាញកោសល្យវិច័យស្នងការដ្ឋាន និងក្រុមគ្រូពេទ្យ ចុះមកពិនិត្យនឹងធ្វើកោសល្យវិច័យរួចតាមការពិនិត្យ របស់ជំនាញ សពពិតជាស្លាប់ដោយធ្វើអត្តឃាត (ចងក)ពិតប្រាកដមែន។ ពិនិត្យចប់សព្វគ្រប់យើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕