អស្ចារ្យណាស់ស្ងាត់ៗ Green apple fiber ដែលដើរលើទីផ្សារកម្ពុជារហូតដល់ទៅ 6ឆ្នាំ ទីបំផុតមានឱកាសមកប្រកួតប្រជែងនឹងផលិតផលធំៗ និងល្បីៗ នៅលើទីផ្សារប្រទេសថៃ នឹងទទួលបានពានរង្វាន់ក្នុងកម្មវីធីដ៏ធំមួយ ជាពិសេសទើបតែដឹងថាម្ចាស់ប្រ៊េនផលិតផលសម្រករាងមួយនេះមានកូនរហូតដល់ទៅ 4ទៅហើយ ប៉ុន្តែនៅតែរក្សារាងបានស្រស់ស្អាត ធ្វើអោយអតិថិជនគ្រាំទ្ រនិងជឿជាក់ទោះបីមិនមានតារាល្បីៗមកធ្វើជាអ្នកតំណាងផលិតផលមួយនេះក៏ដោយ។


ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា Green apple fiber ជាផលិតផលមួយដែលមានឈ្មោះល្បី និងទទួលបានការគ្រាំទ្រខ្លាំងបំផុតនៅប្រទេសកម្ពុជា អស់រយ:ពេល 6ឆ្នាំមកហើយ ដោយសារតែម្ចាស់ប្រ៊េនជាអ្នកម្តាយដែលមានកូន 4នាក់។


ដូច្នេះហើយមានអ្នកម្តាយជាច្រើនរូបប្រាថ្នាចង់បានរូបរាងនិងសម្រស់ដូចម្ចាស់ប្រ៊េនដែរ មិនតែប៉ុណ្ណោះប្រ៊េននេះ ជាផលិតផលដែលកូនខ្មែរបង្កើតឡើងជាមួយផលិតផលដែលមានគុណភាពខ្ពស់នឹងតម្លៃសមរម្យ និងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលយ៉ាងត្រឹមត្រូវ។ 


ហើយស្របក្នុងថ្ងៃដែលម្ចាស់ប្រ៊េនរូបនេះមានកិត្តិយសបានទទួលការអញ្ចើញមកទទួលពានរង្វាន់នៅក្នុងកម្មវិធីដ៏ធំនៅប្រទេសថៃសបញ្ចាក់ផងដែរថាក្នុងឆ្នាំ2024 ប៉ុន្មានថ្ងៃខាងមុខនេះនឹងមានការបង្កើតផលិតផលថ្មីជាប្រភេទចាហួយដែលមានឈ្មោះថា super jelly fiber ដែលជាជំនាន់ក្រោយរបស់ Green apple fiber ។


មូលហេតុដែលបង្កើតផលិតផលថ្មីនេះឡើងដោយសារតែមានអតិថិជនជាច្រើនបានសំណូមពរអោយយក fiber មកធ្វើជាចាហួយ ដើម្បីជាជំរើសអោយបានច្រើនក្នុងការងាយស្រួលជ្រើសរើសដើម្បីយកទៅប្រើប្រាស់ ហើយក្នុងឱកាសនោះផងដែរគាត់ក៏បានផ្តាំផ្ញើរដល់អតិថិជនដែលតែងតែគាំទ្រផលិតផល Green apple fiber អស់រយៈពេល 6ឆ្នាំ មកនេះដែលអោយផលិតផលមួយនេះមានឈ្មោះបោះសំលេង និងជួយលើកកិត្តិយសដល់កូនខ្មែរ ហើយក៏សង្ឃឹមថាអតិថិជនទាំងអស់នឹងនៅតែជួយបន្តគ្រាំទ្របន្តទៀតរហូតទៅ។