រាជធានីភ្នំពេញ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ មានករណីបុរសម្នាក់ បានអះអាងថា គាត់បានជិះម៉ូតូPCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JM-4567 ដឹកកូននៅពីមុខ មកផ្លូវបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលនោះក៏ត្រូវបានក្រុមជនសង្ស័យ ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពដេញធាក់គាត់រហូតដួល និងវាយគាត់ពីក្រោយប្លន់យកម៉ូតូទៅបានសម្រេចគេចខ្លួនបាត់ បណ្ដាលឲ្យគាត់បែកក្បាល ។

លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា ក្រោយមានករណីនេះកើតឡើងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រួមទាំងនគរបាលនៃអធិការដ្ឋានននគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ និងឆែកកាមេរ៉ាយ៉ាងយកចិត្តទុកដាក់ បូករួមទាំងម៉ូតូរបស់បុរសខាងលើ មានភ្ជាប់GPS ផងនោះ សមត្ថកិច្ចឈានដល់ការរកឃើញម៉ូតូខាងលើ កំពុងផ្ញើរនៅក្នុងចំណតសណ្ឋាគារមួយកន្លែង។ 

បន្ទាប់មកសមត្ថកិច្ចជំនាញ បានសាកសួរ បុរសដែលមានឈ្មោះ លី​ រ៉ូហ្សា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ខាងលើ ទើបព្រមឆ្លើយសារភាពថា ខ្លួនមានបញ្ហាជាមួយក្រុមគ្រួសារ ទើបប្រឌិតថាខ្លួនត្រូវចោរប្លន់ការពិតម៉ូតូនេះខ្លួនយកទៅផ្ញើរនៅចំណត ក្នុងសណ្ឋាគារមួយកន្លែងដោយខ្លួនឯងពិតមែន គិតថាចាំស្ងាត់រឿង ចាំយកទៅលក់ តែលាក់មិនជិតជាមួយសមត្ថកិច្ចជំនាញ ។ ទោះបីជាយ៉ាងណា ចំពោះករណីនេះ ទោះបីបុរសខាងលើ សូមទោសជាសាធារណៈ និងស្រាយបំភ្លឺរួចក៏ដោយ សមត្ថកិច្ចបាននិងកំពុងឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រះចក ដើម្បីកសាងសំណុំរឿងបន្ត ចាត់ការតាមនីតិវិធីច្បាប់ ៕​