រាជធានីភ្នំពេញ ៖ 

ប្រទះឃើញសពយុវតីវ័យ២០ឆ្នាំ ចំណុចច្រាំងទន្លេត្រើយខាងកើត ក្រោមស្ពានជ្រោយចង្វារ ក្រោយយុវតីខាងលើ សម្រេចបញ្ចប់ជីវិតលើស្ពានខ្សែកាបឬស្សីកែវ ដោតសារ តូចចិត្តប្រលងបាក់ឌុបធ្លាក់ កាលពីថ្ងៃទី ២៩ វេលាម៉ោង ៦និង ៣០នាទីយប់ ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលនៅវេលាម៉ោង ០៩ និង ២០នាទីព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចច្រាំងទន្លេ ត្រើយខាងកើតក្រោមស្ពានជ្រោយចង្វារ ស្ថិតនៅតាមបណ្តោយផ្លូវ ទន្លេសាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ វណ្ណ មុន្នីនាថ អាយុ ២០ឆ្នាំ ភេទស្រី មុខរបរជាសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខជាមួយម្តាយមីង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ បើយោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារ បានអោយដឹងថា មុនពេលកើតហេតុក្មួយរបស់គាត់បានជិះម៉ូតូជាមួយប្អូនថ្លៃ ជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-2994 ទៅទិញផ្លែឈើ ខណៈស្រាប់តែមកដល់លើស្ពានឬស្សីកែវ ក្មួយស្រីរបស់គាត់បានលោតចុះពីលើម៉ូតូ រួចទ្បើងលើបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកបាត់ខ្លួនតែម្តង ទើបបង្កការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយពីមានករណីនេះកើតទ្បើង ក្រុមគ្រួសារបានដើររកក្មួយរបស់គាត់ រយៈពេល០៣ថ្ងៃមកហើយ ។ លុះមកដល់ព្រឹកថ្ងៃទី៣១ នេះ ក៏បានប្រទះឃើញសពក្មួយរបស់គាត់បានអណ្តែត នៅក្រោមស្ពានជ្រោយចង្វារ មានសភាពហើមស្អុយរលួយបាត់ទៅហើយ ។ ភ្លាមៗ ក្រុមគ្រួសារបាននាំគ្នាស្រង់សពមកលើគោក និងបានបន្តរាយការណ៏ជូនសមត្ថកិច្ច អោយជួយចុះមកកន្លែងកើតហេតុផងដែរ ។ គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង ០៦ និង ៣០នាទីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅលើចំណុចស្ពានខ្សែកាបឬស្សីកែវ ប្អូនថ្លៃប្រុសបានឌុបជនរងគ្រោះជាបងថ្លៃ ទៅទិញផ្លែឈើ ខណៈមកដល់ស្ពានលើ ជនរងគ្រោះបានប្រាប់អោយប្អូនថ្លៃឈប់ម៉ូតួ រួចលោតទឹកចុះក្រោមបាត់ស្រមោលភ្លាមៗ តែម្តង ។

បច្ចុប្បន្នក្រោយពេលសមត្ថកិច្ចកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសព ។ បន្ទាប់ពីត្រួតពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារសាច់ញា្ញត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕