រាជធានីភ្នំពេញ ៖
បុរសម្នាក់បើករថយន្តព្រូស បុកខឿនផ្លូវ បណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ កាលពីវេលាម៉ោង២ យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយ (បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BG-2470 បើកតាមបណ្ដោយផ្លូវR6 ក្នុងទិសដៅជើងបត់ទៅលិច ក៏ជ្រុលមកបុកខឿនបណ្ដាលរងការខូចខាតតែម្តង ។ ក្រោយកើតហេតុភាគីខាងម្ចាស់រថយន្តព្រូសបានផ្ដល់សំណងទៅកាន់ក្រុមហ៊ុនដើម្បីបញ្ចប់រឿង ផងដែរ ៕