រាជធានីភ្នំពេញ ៖
បងស្រីទ្រហ៊ោយំមិនអាចទទួលបាន ខណៈប្អូនស្រីរបស់គាត់ ត្រូវបានឃាតករជាប្តី វាយនឹងញញួររហូតស្លាប់ ហើយឃាតករជាប្តីនោះ ក៏លេបថ្នាំសម្លាប់ខ្លួនតាមក្រោយ តែកម្មមិនទាន់អស់ មិនទាន់ស្លាប់ ត្រូវបានសមត្ថកិច្ចប្រញាប់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីទទួលទោសតាមច្បាប់ ។ ករណីឃាតកម្មដ៏សាហាវនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជុំវិញករណីឃាតកម្មនេះ បើតាមបងស្រី ដែលជាបង្កើតរបស់សពស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ទាំងទឹកភ្នែកថា ជនរងគ្រោះនិងជនដៃដល់ ដែលជាប្តីប្រពន្ធនឹងគ្នានេះ មានកូនម្នាក់ជាចំណងដៃ ហើយនៅប៉ុន្មានថ្ងៃមុនថ្ងៃកើតហេតុនេះ គាត់មិនដឹងថា ប្អូនមានរឿងអ្វីនោះទេ ព្រោះមិនបាននិយាយប្រាប់គាត់ជាបងនោះទេ ស្រាប់តែនៅព្រឹកនេះ ទទួលដំណឹងថា ប្អូនស្រីគាត់ ត្រូវបាន ឃាតករជាប្តី វាយនឹងញញួររហូតស្លាប់ ហើយឃាតករជាប្តីនោះ ក៏លេបថ្នាំសម្លាប់ខ្លួនតាមក្រោយ តែកម្មមិនទាន់អស់ មិនទាន់ស្លាប់ ត្រូវបានសមត្ថកិច្ចប្រញាប់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីទទួលទោសតាមច្បាប់ ខណៈប្រភពព័ត៌មានបឋមពីសមត្ថកិច្ច បញ្ជាក់ថា អាចបណ្តាលមកពីទំនាស់ក្នុងគ្រួសារ ភ្លើងប្រច័ណ្ឌ ដោយសារមានក្រដាស់មួយសន្លឹក សរសេរដាក់នៅលើតុ។

.jpg)
.jpg)





