រាជធានីភ្នំពេញ ៖
បុរសម្នាក់ជិះម៉ូតូ HONDA Click មួយគ្រឿង បុកជាមួយរថយន្ដស៊េរីទំនើប DEFENDER ពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូ HONDA Click ពាក់ស្លាកលេខ ភ្នំពេញ 1AG-7374 ឌុបគ្នាជិះឆ្លងស្តុបបំបែកជាបួន លុះដល់ចំណុចកើតហេតុ ក៏បុកជាមួយរថយន្ដស៊េរីទំនើប DEFENDER ពាក់ស្លាកលេខ ភ្នំពេញ 2BO-1669 ពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ក្រោយកើតហេតុ ភាគីខាងរថយន្ដ មិនបានទាមទារសំណងនោះ ដោយបញ្ចប់រឿង យករថយន្ដទៅជួសជុលដោយខ្លួនឯង ៕