រាជធានីភ្នំពេញ ៖ 

បុរសជនជាតិចិនម្នាក់ ចូលទិញនំនៅក្នុងហាងមួយកន្លែង មិនអោយលុយហើយដើរចេញមកក្រៅ ស្រាប់តែបុគ្គលិកតាមយកលុយ​ ក៏ត្រូវជនជាតិចិនរូបនេះ យកកាំបិតចាក់បុគ្គលិករងរបួស ផ្អើលសមត្ថកិច្ច​មកដល់​ឃាត់ជនជាតិចិនរូបនេះ បញ្ជូនទៅកាន់ប៉ុស្តិ៍​នគរបាល​ជ័យជំនះ​ ភ្លាមៗ។ហេតុការណ៍​នេះកើតឡើងនៅតាមបណ្ដោយផ្លូវ​ព្រះស៊ីសុវត្ថិ​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១២យប់ឈានចូលថ្ងៃ​ទី​០១​ ខែមិនា​ ឆ្នាំ​២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ ចូលទិញនំ និង កាហ្វេ ១០ដុល្លារ នៅក្នុងហាងមួយកន្លែងមិនអោយលុយហើយដើរចេញមកក្រៅ ស្រាប់តែបុគ្គលិកតាមទារលុយ​ ជនជាតិចិនរូបនេះ គ្មានលុយឲ្យ និងបានដេញវាយយកកាំបិតចាក់មកលើបុគ្គលិក បណ្តាលឲ្យរងរបួសស្រាល ។

​ភ្លាមនោះ បងប្អូនប្រជាពលរដ្ឋបានស្រែកនិងដេញឃាត់កុំអោយជនជាតិចិនធ្វើបាបនិងវាយមកបុគ្គលិកនោះ ហើយក៏មានសមត្ថកិច្ចក៏មកដល់ ធ្វើការឃាត់ជនជាតិចិននោះ កុំអោយទៅណាឲ្យនៅមួយកន្លែងសិន និងបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍​នគរបាល​ជ័យជំនះ​ ដើម្បីចាត់ការតាមនិតិវិធី​ច្បាប់ ៕