ខេត្តប៉ៃលិន ៖
បែកធ្លាយវីដេអូរដែលសិស្សសាលាថតបានពេលចេញមកផ្ទះឃើញសិស្សសាលាវិទ្យាល័យមួយក្រុមដេញវាយប្រតាយប្រតប់គ្នាបង្ករការភ្ញាក់ផ្អើលសិស្សដទៃទៀត។ កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោក ខាំ យ៉ារិន នាយកសាលាវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន បានអោយដឹងថា រឿងហេតុក្មេងសិស្សសាលាបានវាយប្រតាយប្រតប់គ្នានេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកពេលសិស្សចេញទៅផ្ទះនៅថ្ងៃទី១ ខែកុម្ភ: ដោយសារមូលហេតុមើលមុខគ្នាឌឺដងឡងសំដីដាក់គ្នាទៅវិញទៅមកក៍ដេញវាយតប់គ្នា។ តែក្រោយពេល ។
កើតហេតុកម្លាំងសន្តិសុខនិងនគរបាលបានហៅសិស្សសាលាទាំងអស់នោះទៅសួរនាំនិងអប់រំចំនួន៤នាក់ ចំណែកអ្នកដទៃទៀតរត់គេចខ្លួន ។ ជាមួយគ្នានេះ មាតាបិតានិងអាណាព្យាបាលសិស្សមានការព្រួយបារម្ភខ្លាំងនិងបានសុំណូមពរដល់លោកគ្រូអ្នកគ្រូត្រូវតែរឹតបណ្តឹងវិន័យសាលាអោយបានម៉ត់ចត់បំផុត កុំឱ្យខូចឈ្មោះសាលា និងអោយក្មេងៗសមជាទំពាំងស្នងឫស្សីផងដែរ ៕