រាជធានីភ្នំពេញ ៖ 

បុរសម្នាក់​បើករថយន្ត​ ធុនធំ​ដឹកស្វាយ ​ បុករថយន្ត​ ALPHARD បណ្ដាល​ឲ្យរថយន្តដឹកស្វាយក្រឡាប់ផ្ងារជើង​ត្រង់ផ្លូវជាតិលេខ១ កាលពីវេលា​ម៉ោង១យប់ត្រូវនឹង ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៤ ​នៅតាមបណ្ដោយផ្លូវជាតិលេខ១​ សង្កាត់​និរោធ​ ខច្បារអំពៅ​ ​រាជធានី​​​ភ្នំពេញ​ ។


តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត​ធុនធំ​ដឹកស្វាយមួយគ្រឿង តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងទិសដៅពីលិចមកកើត មកដល់ស្ដុបពេទ្យជោរី ផ្លូវបំបែកជាបួន ក៏បុក​ALPHARD ពាក់ស្លាកលេខ ភ្នំពេញ​ 2BU-3979 ចំពីក្រោយខាងឆ្វេង ធ្វើអោយរថយន្តដឹកស្វាយក្រឡាប់ផ្ងារជើង​ជះស្វាយពេញផ្លូវ សំណាងមិនមានអ្នករបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​តាមច្បាប់បន្តទៀត ៕