ខេត្តកំពង់ស្ពឺ ៖
យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រោមកិច្ចដឹកនាំចង្អុលការណ៍ពី លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កំលាំងផែនការងារសណ្ដាប់ធ្នាប់ ចុះសហការអនុវត្តពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យលើគ្រប់មធ្យោបាយរថយន្តដែលតុបតែងបំពាក់គ្រឿងភ្លើង ស៊ីផ្លេរ វាំងននបិតបាំង កញ្ចក់តុបតែងលើសពីកំណត់របស់រថយន្ដ ។
ជាក់ស្តែងនាថៃ្ង ១៤ មីនា ២០២៤ នេះ សមត្ថកិច្ចបានអនុវត្ដលើមធ្យោបាយយានយន្ដ ដកហូតបានគ្រឿងបំពាក់លើរថយន្ដចំនួន ០៨គ្រឿង ដែលបានបំពាក់ឧបករណ៍បំពងសម្លេង( ស៊ីផ្លេរខ្យល់)បន្ថែមលើសពីការកំណត់លក្ខណៈយានយន្ដ ) ។ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមអំពាវដល់ម្ចាស់អាជីវកម្មរថយន្តដឹកជញ្ជូនទាំងអស់មេត្តាចូលរួមអនុវត្តតាមច្បាប់ ជៀសវាងការដកហូតនិងអនុវត្ដផ្លូវច្បាប់នាំឲ្យមានការខាតបង់ប្រាក់និងពេលវេលា ៕

.jpg?1710419176)
.jpg?1710419185)
.jpg?1710419180)

.jpg?1710419178)
.jpg?1710419182)
.jpg?1710419177)

.jpg?1710419181)
.jpg?1710419180)

