រាជធានីភ្នំពេញ ៖ 

ទីបំផុត កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បំបែកសំណុំរឿង ករណីចោរ ចូលលួចគ្រឿងពេជ្រ អស់ជាង ២ម៉ឺនដុល្លារ កាលពីជាង២០ថ្ងៃមុន បានហើយ ដោយចាប់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ (ឆ្លុះបើកមេសោរទ្វាររបង ទ្វារបន្ទប់ដេកមុខក្រោយ ចូលឆ្លុះសោរទូតាំង លួចយកគ្រឿងអលង្ការ ជាង២ម៉ឺនដុល្លារនេះ កើតឡើងនៅចំណុចផ្ទះជួលលេខ ១៥២២B ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១១:១៨នាទី(ម៉ោងក្នុងកាមេរ៉ាសវុត្ថិភាព) ។

ប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ រួមមាន ៖

១,ឈ្មោះ ចាន់ ដា ហៅ ដា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅ បន្ទប់ជួលលេខ៩៨ ផ្លូវបេតុង ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន មានសារធាតុញៀន) ។

២,ឈ្មោះ អេង ពិសី ហៅ វែង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅ បន្ទប់ជួលលេខ៩៨ ផ្លូវបេតុង ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ ង៉ែត ស៊ីណែត ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសាឡន ស្នាក់នៅផ្ទះ ជួលលេខ១៥២២B ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងនោះ សម្ភារៈបាត់បង់៖ ខ្សែដៃពេជ្រ ០១ខ្សែ តម្លៃ៣៥០០ដុល្លាអាមេរិក ខ្សែករពេជ្រ ០១ខ្សែ តម្លៃ ១១,០០០ដុល្លាអាមេរិក និងចិញ្ចៀនប្លាទីន១វង់ តម្លៃ៤០០ដុល្លាអាមេរិក (របស់ជនរងគ្រោះ) ។

ដោយឡែកសម្ភារៈបន្សល់ទុក៖ រូបភាពសកម្មភាពជនសង្ស័យក្នុងកាមេរ៉ាសុវត្ថិភាព និងផ្លាកលេខម៉ូតូចំនួន ០២ សន្លឹក ១,លេខ ភ្នំពេញ 1JE-4005 2.ភ្នំពេញ 1KO-6252 (របស់ជនសង្ស័យ) ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១១និង១៨នាទី(ម៉ោងក្នុងកាមេរ៉ាសវុត្ថិ ភាព) នៅចំណុចផ្ទះជួលដែលជនរងគ្រោះស្នាក់នៅ មានជនសង្ស័យ(មិនស្គាល់អត្តសញ្ញាណ) បានធ្វើសកម្មភាព ឆ្លុះបើកមេសោរទ្វាររបង,មេសោរទ្វារ ផ្ទះ ជាន់ផ្ទាល់ដី និងសោរទ្វារបន្ទប់ដេក ជាន់ឡៅតឿ(មុខក្រោយ) ចូលឆ្លុះសោរទូរតាំងដាក់សម្ភារៈ ផ្សេងៗ នៅក្នុងបន្ទប់ដេក ជាន់ឡៅតឿខាងក្រោយ លួចយកគ្រឿងអង្ការមានដូចជា ខ្សែដៃពេជ្រ ០១ខ្សែ តម្លៃ៣៥០០ដុល្លាអាមេរិក ខ្សែករពេជ្រ ០១ខ្សែ តម្លៃ ១១,០០០ដុល្លាអាមេរិក និង ចិញ្ចៀនប្លាទីន ០១វង់ តម្លៃ ៤០០ដុល្លាអាមេរិក របស់ជនរងគ្រោះ រួចជនសង្ស័យនាំគ្នាគេចខ្លួន បាត់ ។

បន្ទាប់ពីកើតេហតុរួច សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ទទួលព័ត៌មានបាន ចុះ ដល់ផ្ទះជួល(កើតហេតុ) ពិនិត្យឃើញបាត់មេសោរទ្វាររបង និងមេសោរផ្ទះជួល រួចសមត្ថកិច្ចបាន ទទួលបណ្ដឹងជនរងគ្រោះ និងសាកសួរបំភ្លឺឈ្មោះ ង៉ែត វិទូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ង៉ែត លីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ(ជាបងប្អូនបង្កើតជនរងគ្រោះ និងរស់នៅ ផ្ទះជួលកើតហេតុរួមគ្នាជាមួយជនរងគ្រោះ) រួចរាល់ សមត្ថកិច្ចធ្វើការស្រាវជ្រាវ ឆែកមើលរូបភាព ក្នុងកាមេរ៉ាសុវត្ថិភាពជុំវិញផ្ទះ(កើតហេតុ) ឃើញរូបភាពសកម្មភាពជនសង្ស័យជាមនុស្សប្រុស០២ នាក់(មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូ០១គ្រឿងម៉ាកប៊ីត មកធ្វើសកម្មភាព ។

ហើយនៅល្ងាចថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបន្តការស្រាវជ្រាវ ទទួលព័ត៌មានអំពីជនសង្ស័យ កំពុងលាក់ខ្លួន នៅក្នុងបន្ទប់ជួល(ស្រុកកៀនស្វាយ ខេត្តកណ្តាល) សមត្ថកិច្ចបានចុះទៅសហការជាមួយ សមត្ថកិច្ចស្រុកកៀនស្វាយ(ខេត្ត ខេត្តកណ្តាល) ធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ និងធ្វើការត្រួតពិនិត្យនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ រកឃើញវត្ថុតាង ផ្លាកលេខម៉ូ តូចំនួន ០២សន្លឹក ១,លេខ ភ្នំពេញ 1JE-4005 2.ភ្នំពេញ 1KO-6252(របស់ជនសង្ស័យ) សមត្ថកិច្ចក៏ដកហូត រួចនាំខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាង យកមកសាកសួរ នៅវេលាម៉ោង ២១:០០នាទី។

ជនសង្ស័យឈ្មោះ ចាន់ ដា និងឈ្មោះ អេង ពិសី បាន សារភាពនូវសកម្មភាព ពិតជាបានធ្វើសកម្មភាពឆ្លុះសោរទ្វាររបងផ្ទះ ចូលក្នុងបន្ទប់ដេក ជាន់ឡៅ តឿខាងក្រោយ គ្រឹះសោរទូរឈើ លួចយកគ្រឿងអលង្ការ(ខាងលើ)របស់ជនរងគ្រោះ នៅចំណុចផ្ទះ ជួលលេខ១៥២២B ផ្លូវ១៩៧២ (ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី) កាលពេលថ្ងៃត្រង់ទី០៣ ខែមី នា ឆ្នាំ២០២៤ ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបន្ត បញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕