រាជធានីភ្នំពេញ ៖
បុរសម្នាក់ ជាម្ចាស់ផ្ទះជួលមួយកន្លែង បានអះអាងថា មានក្រុមចោរបានចូលមកគាស់យកគ្រឿងអលង្ការ ខ្សែកពេជ្រ ជាង២ ម៉ឺនដុល្លាររបស់គាត់ យកទៅបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ១៩៧២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង១០ យប់ ត្រូវនឹងថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៤។
តាមការអះអាងរបស់បងប្រុស ជាម្ចាស់ផ្ទះខាងលើ និងជាជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមកពីផ្ទះម្ដាយរបស់គាត់ ហើយត្រឡប់មកផ្ទះជួលវិញ ស្រាប់តែឃើញទ្វារចំហរ សង្ស័យរត់ឡើងទៅមើលក្នុងបន្ទប់គាត់ ក៏ឃើញមានរបើកប្រអប់ដាក់គ្រឿងអលង្ការ ដែលក្នុងនោះមានខ្សែកពេជ្រ និងខ្សែដៃមួយឈុត ជាង២ម៉ឺនដុល្លារ យកទៅបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់ក៏បានស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាព ដើម្បីតាមចាប់ក្រុមជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕