រាជធានីភ្នំពេញ ៖ `
បុរសម្នាក់បើករថយន្ត Camry បុកម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យរងរបួស ។ ហេតុការណ៍នេះ បានកើតឡើង នាវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម កែង៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត Camry ពាក់ស្លាកលេខ ភ្នំពេញ 2AN-9970 បើកបរតាមបណ្ដោយផ្លូវព្រះរោត្តម ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏បុកម៉ូតូកង់បីឥណ្ឌា ពាក់ស្លាកលេខ ព្រៃវែង 1N-0957 បណ្ដាលរងរបួស ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ ភាគីទាំងសងខាង បានសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕