លោក Chantup Desabaedya នាយកគ្រប់គ្រងក្រុមហ៊ុន Prakit Advertising Cambodia ភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយលោក Pattanapong Nuphan នាយកគ្រប់គ្រងប្រចាំស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD ប្រទេសថៃ ជាបណ្តាញផ្សព្វផ្សាយដែលទទួលបានចំណាត់ថ្នាក់លេខ មួយ នៅក្នុងប្រទេសថៃ។ 

គួរបញ្ជាក់ផងដែរថា ការចុះហត្ថលេខានេះ រួមបញ្ចូលនូវសិទ្ធិផ្តាច់មុខសម្រាប់ការគ្រប់គ្រងសិល្បករនៅកម្ពុជាពី ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD នៅក្នុងប្រទេសថៃ ដែលអនុញ្ញាតឱ្យមានការសម្របសម្រួល ការរៀបចំ ទៅតាមការងាររបស់សិល្បករនៅក្នុងឧស្សាហកម្មកម្សាន្តនៃព្រះរាជាណាចក្រកម្ពុជា។


យើងមានសេចក្តីរំភើបរីករាយក្នុងការធ្វើការជាមួយគ្នាដើម្បីកែលម្អកិច្ចសហការរបស់យើង និងសម្រេចបានជោគជ័យឱ្យបានកាន់តែច្រើន។