ខេត្តកណ្តាល ៖ 

កម្លាំងសមត្ថកិច្ចខេត្តកណ្តាល បានចាប់ខ្លួនបុរម្នាក់បន្ទាប់ពីយកកាំមិតកាប់ជនរគ្រោះ រយះក្បាល ឈាមស្រោចខ្លួន កាលពី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៦:២០នាទី នៅចំណុចផ្ទះជនរងគ្រោះ នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ ០១នាក់ឈ្មោះ កែវ នាង ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឃាត់ខ្លួន ឈ្មោះ កែវ វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យធ្លាប់ជាប់មណ្ឌលកែប្រែឱកាសខ្ញុំ០១ខែ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៦:២០នាទី ជនរងគ្រោះបានអង្គុយនៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យជិះម៉ូតូមកដល់ផ្ទះ មានកំហឹងក៏យកកាំបិទផ្គាក់នៅរោងមាន់របស់ខ្លួន ដើរទៅកាប់ជនរងគ្រោះបណ្តាលឱ្យរយះចំក្បាលហូរឈាមពេញខ្លួនរបួសធ្ងន់ធ្ងរ រួចហើយក៏ជនសង្ស័យរត់ចូលក្នុងផ្ទះរបស់ខ្លួនវិញ។ ក្រោយមកជនរងគ្រោះបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ចំណែកជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកឫស្សី សហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ឃាត់បានជនសង្ស័យយកមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនមានគំនុំជាមួយជនរងគ្រោះ ហើយក៏បានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះចំក្បាលរយះហូរឈាម ប្រាកដមែន ៕