រាជធានីភ្នំពេញ ៖ 

ជនសង្ស័យប្រុសស្រី០២នាក់ អស់លក្ខណ៍ ក្រោយប្រើល្បិចបោកប្រាស់ ជនរងគ្រោះ បម្រុងកាប់ប្លន់យកម៉ូតូ តែមិនសម្រេច ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ មិត្តភាពឃាត់បានភ្លាមៗ ។ ហេតុការណ៍នេះដែរបង្កភ្ញាក់ផ្អើលនាវេលាម៉ោង ០២ និង ៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះសំណាក់ហេងលាភ នៅតាមបណ្តោយផ្លូវ ១៣៤ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី០១ ឈ្មោះ ពៅ វណ្ណៈ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបប រើសអេតចាយ ទីលំនៅមិនច្បាស់លាស់ ។ជនសង្ស័យទី០២ ឈ្មោះ កឿន ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ រកស៊ីបម្រើផ្លូវភេទ ទីលំនៅមិនច្បាស់លាស់ ។


តាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HD-2209 ទៅហូប បបរស នៅម្តុំផ្សារសូរិយាម៉ល ខណៈពេលកំពុងតែហូបបរ ជនរងគ្រោះបានចុចទូរស័ព្ទ អូសហ្វេកបុកចុះឡើងៗ ក៏ស្រាប់តែមានអារម្មណ៍ចង់រកនារីបម្រើផ្លូវភេទ ។ ពេលនោះ ជនរងគ្រោះក៏បានទាក់ទងទៅមេការបម្រើផ្លូវភេទ ដើម្បីរកនារីម្នាក់មកបម្រើអារម្មណ៏ ។

ក្រោយបានលេខទំនាក់ទង ជនរងគ្រោះបាន ទៅណាត់ជួបជាមួយនារីសង្ស័យខាងលើ នៅម្តុំសង្កាត់អូរឬស្សីទី០៣ ដោយជនរងគ្រោះនិយាយត្រូវថ្លៃគ្នា ជាមួយនារីសង្ស័យនោះហើយយកតែចំនួន២០ដុល្លារ បូករួមទាំងថ្លៃផ្ទះសំណាក់ រួចជនរងគ្រោះក៏អោយលុយទៅបុរស០៣នាក់ផ្សេងទៀត ជិះម៉ូតូស្កុបពី ។

បន្ទាប់ពីព្រមព្រៀងគ្នារួច ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ដោយនារីសង្ស័យជិះម៉ូតូម៉ាក ប៊ីតជាមួយជនដៃដល់ ឌុបនារីខាងលើទៅ ផ្ទះសំណាក់ហេងលាភ នៅផ្លូវ ១៣៤ ហើយជនរងគ្រោះនិងនារីសង្ស័យបានឡើងទៅលើផ្ទះសំណាក់ជាមួយគ្នា មិនទាន់ទាំងបានចូលបន្ទប់ផង នារីរូបនោះក៏បានទារថ្លៃផ្ទះសំណាក់ ចំនួន ៤៨០០០រៀលបន្ថែមទៀត ទើបភ្លាមៗ ជនរងគ្រោះស្រែកសួរផ្អើលអស់អ្នកនៅក្នុងផ្ទះសំណាក់ចេញមកមើល ។ ខណៈនោះនារីខាងលើ បានរត់ចុះទៅក្រោមដើម្បីរត់ ទៅរកបក្ខពួក០៣នាក់ទៀត ដែលឈប់ម៉ូតូក្បែរនិងផ្ទះសំណាក់ខាងលើ ប៉ុន្តែជនរងគ្រោះឃើញដូចនោះ ក៏បានទារលុយចំនួន២០ដុល្លារ មកវិញ ទើបបង្កអោយមានជម្លោះ ដោយជនអ្នកដៃដល់ជិះម៉ូតូ ម៉ាក ប៊ីត បានដកកាំបិតបុ័ងតោ បម្រុងកាប់ ដើម្បីប្លន់យកម៉ូតូរបស់ជនរងគ្រោះ ទើបជនរងគ្រោះតដៃ រត់ស្ទុះទៅដកសោរម៉ូតូ បណ្តាលអោយគ្នីគ្នា ជនសង្ស័យ០៣នាក់ទៀត មកវាយទៅលើជនរងគ្រោះ មានរបួសស្នាម ។ភ្លាមៗនោះ ប្រជាពលរដ្ឋបានឃើញហេតុការណ៍បាន ចូលទៅជួយឃាត់បាន ជនសង្ស័យប្រុសស្រី០២នាក់ រួចទំនាក់ទំនងទៅ សមត្ថកិច្ចមូលដ្ឋានអោយជួយចុះអន្តរាគមន៍។

បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋ លោកនាយ ប៉ុស្តិ៍មិត្តភាព បានចុះទៅកន្លែងកើតហេតុភ្លាមៗ រួមនិងកម្លាំងប៉ុស្តិ៍ ចុះទៅឃាត់ខ្លួនជនសង្ស័យបាននៅនិងកន្លែងតែម្តង ។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីសាកសួររួចបន្តទៅតាមនីតិវិធីច្បាប់ ៕