រាជធានីភ្នំពេញ ÷
បុរសជាជាងអគ្គិសនីម្នាក់បានបាត់បង់ជីវិត ក្នុងថ្លុកឈាម ក្រោយជិះម៉ូតូបុករថយន្ដ នៅផ្លូវបំបែកជាបួន កាលពីវេលាម៉ោង៣:៣០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដហ្វតពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AP-9119 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥ ក្នុងទិសដៅពីត្បូងមកជើង លុះធ្វើដំណើរមកដល់កែងជាមួយផ្លូវលេខ៤៣២ ក៏មានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌សលាយក្រហមពាក់ស្លាកលេខភ្នំពេញ 1JB-2773 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត មកបុកពេញទំហឹងបណ្ដាលអោយម៉ូតូដួលរងការខូចខាតផ្នែកខាងមុខ ឯអ្នកបើកបរហោះប្លោងបោកផ្ទប់នឹងរថយន្ដ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ សពជនរងគ្រោះមានឈ្មោះ ប៊ុន ភារុន ភេទប្រុស អាយុ៣១ មានមុខរបរជាជាងអគ្គិសនី បច្ចុប្បន្នស្នាក់ម្ដុំផ្សាថ្មី មានស្រុកកំណើតនៅខេត្តកំពង់ចាម ។
ក្រោយពីកើតហេតុ សមត្ថកិច្ច ជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីកន្លែងកើតហេតុ ធ្វើការវ់ាស់វែង រួចនាំយករថយន្ដនឹងម៉ូតូ យកទៅក្សាទុកដើម្បីរង់ចាំកាដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះក្រោយពីធ្វើកំណតហេតុរួច សមត្ថកិច្ចបានប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯស្រុកកំណើត ៕