ខេត្តតាកែវ ៖ 

ទំនាស់ពាក្យសម្ដីក្នុងគ្រួសារបង្កជាហឹង្សាកូនប្រសារចិត្តខ្មៅលើកដៃយកកូនកាំបិតចាក់ទៅលើប្រពន្ធនឹងម្តាយក្មេករបួសធ្ងន់ត្រូវបានបញ្ជូនទៅជួយសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍បង្កជាហឹង្សាបានកើតឡើងនៅវេលាម៉ោង២០នឹង៤០នាទីថ្ងៃទី២១ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅភូមិដូនពែងសង្កាត់បារាយ  ក្រុងដូនកែវ  ខេត្តតាកែវ ។

ជនសង្ស័យបង្កហិង្សាត្រូវជាកូនប្រសារ មានឈ្មោះ មិញ កុសល់ ភេទប្រុសអាយុ ៤១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិដូនពែង សង្កាត់បារាយ  ក្រុងដូនកែវ តាកែវ ។ ១-ស្រ្តីរងគ្រោះត្រូវជាម្តាយក្មេកជនដៃដល់ មានឈ្មោះ ជួប ធួក ភេទស្រី អាយុ៦៧ឆ្នាំ​ ជាកសិករ រស់នៅភូមិដូនពែង សង្កាត់បារាយ ក្រងដូនកែវ តាកែវ រងរបួសធ្ងន់ចំ ពោះខាងស្តាំ ១កាំបិត ។ ២-ស្រ្តីរងគ្រោះត្រូ​វជាប្រពន្ធជនដៃដល់ មានឈ្មោះ អូនផល្លា អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ រងរបួសធ្ងន់ត្រូវឆ្អឹងជំនីខាងឆ្វេង ១កាំបិតរបួស ។

តាមប្រភពព័ត៌មានបានអោយដឹងថា ដោយសារទំនាស់ពាក្យសម្ដីក្នុងគ្រួសារកូនប្រសារទុរយសបានយកកូនកាំបិតសាំងគីម ចាក់ទៅលើស្រ្តីជាម្តាយក្មេកដែលមានវ័យចំណាសត្រូវចំពោះខាងស្តាំ១កាំបិតរងរបួសធ្ងន់ ហើយចំណែកស្រ្តីជាប្រពន្ធជនដៃដល់បានចាក់ត្រូវឆ្អឹងជំនីខាងឆ្វេង១កាំបិតរបួសធ្ងន់ទាំង២នាក់ត្រូវបានបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។ បច្ចុប្បន្នស្រ្តីរងគ្រោះទាំង២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកជនដៃដល់ជាកូនប្រសារត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរយកចំលើយកសាងសំណុំរឿងចាត់ការទៅតាមច្បាប់ ៕