រាជធានីភ្នំពេញ ៖
បុរសម្នាក់បើករថយន្តព្រូស បានបើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តោលអោយខ្ទាបថ្មចេញមួយកង់ និងរថយន្តរងការខូចខាតយ៉ាងដំណាំផងដែរ ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោង១និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នេះ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តព្រូស ពាក់ស្លាកលេខភ្នំពេញ 2BG-0033 បើកតាមបណ្ដោតផ្លូវ217ក៏បើកមកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តោលអោយខ្ទាបថ្មចេញមួយកង់ និងរថយន្តរងការខូចខាតយ៉ាងដំណាំផងដែរ ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕