រាជធានីភ្នំពេញ ៖
ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវព្រះនរោត្តមដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនាវេលាម៉ោង៤ទៀបភ្លឺត្រូវនឹងថ្ងៃទី ២១ខែឧសភាឆ្នាំ ២០២៤ ។
យោងតាមប្រភព៌ព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្ត ford mustrange មួយគ្រឿងបើកដោយនារីម្នាក់ដែលជាជនជាតិចិនធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងពីត្បូងៗមកដល់កន្លែងកើតហេតុក៏រេចង្កូតទៅបុកនិងរបាំងថ្មពស់ចែកទ្រូងផ្លូវធ្វើឲ្យរបាំងថ្មទៀតទៅត្រូវនិងអ្នកបើករម៉កដឹកផ្លែឈើបណ្តាលឲ្យរងរបួសភ្លាមនោះ ។
ជាមួយគ្នានោះសមត្ថកិច្ចក៏បានមកដល់ នារីជនជាតិចិនខាងលើបានសងសំណងទៅអ្នកបើករម៉កដឹកផ្លែឈើចំនួន 150 ដុល្លារដើម្បីបញ្ចប់រឿង ។ ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាក៏បានធ្វើការវាស់វែង រួចក៏យករថយន្ដទៅរក្សាទុកនៅឯស្នងការចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំការដោះស្រាយគ្នានៅពីក្រោយទៀត ៕