ក្រុមវេជ្ជបណ្ឌិតជាង 1 លាននាក់នៅក្នុងប្រទេសឥណ្ឌា បានបន្តធ្វើបាតុកម្ម ដោយទាមទារឲ្យមានការផ្តន្ទាទោសយ៉ាងតឹងរ៉ឹង ចំពោះពិរុទ្ធជនដែលនៅពីក្រោយការរំលោភ សម្លាប់សិក្ខាកាមពេទ្យស្រីវ័យ 31 ឆ្នាំម្នាក់ក្នុងមន្ទីរពេទ្យក្រុង កុលកាឡា របស់ប្រទេសឥណ្ឌា ដែលបង្កជាកំហឹងផ្ទុះឡើងពាសពេញប្រទេសនេះ។ រហូតមកទល់ពេលនេះ ប៉ូលិសស្ម័គ្រចិត្តម្នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីនេះ ហើយសំណុំរឿងត្រូវបានប្រគល់ទៅឲ្យភ្នាក់ងារស៊ើបអង្កេតដើម្បីបន្តតាមដាន។ គួរបញ្ជាក់ផងដែរថាសមាគមវេជ្ជសាស្រ្ដឥណ្ឌា ដែលជាក្រុមវេជ្ជបណ្ឌិតដ៏ធំបំផុតរបស់ប្រទេស បានប្រកាសពីការបិទ មិនដំណើរការសេវាកម្មមន្ទីរពេទ្យទាំងអស់ លើកលែងតែការសង្រ្គោះបន្ទាន់ នៅទូទាំងប្រទេស ។