ទិន្នន័យពីក្រសួងពាណិជ្ជកម្មចិនបានបង្ហាញកាលពីថ្ងៃសុក្រចុងសប្តាហ៏កន្លងទៅថា ចំនួន សហគ្រាសវិនិយោគបរទេសដែលបានបង្កើតថ្មីៗនៅក្នុងប្រទេសចិនបានកើនឡើង 11.4 ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ 2024 នេះ ។ 

យោងតាម ក្រសួងបានឱ្យដឹងថា សហគ្រាសវិនិយោគបរទេសសរុបចំនួន 31,654 សហគ្រាស បាន បង្កើតឡើងនៅទូទាំងប្រទេសក្នុងអំឡុងពេលខែមករាដល់ខែកក្កដា។ ក្នុងអំឡុងពេលនោះ ការវិនិយោគផ្ទាល់ពីបរទេស (អេហ្វ ឌី អាយ) FDI បានចូលមកក្នុងចំនួន 539.47 ពាន់ លានយ៉េន ឬ ប្រហែល 75.29 ពាន់លានដុល្លារ ជាមួយនឹង 154.48 ពាន់លានយ៉េន ឬ ប្រហែល 21.49 ពាន់លានដុល្លារ ក្នុងវិស័យផលិតកម្ម។ ការវិនិយោគផ្ទាល់ពីបរទេសក្នុង ការផលិតឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ និងសេវាកម្មបច្ចេកទេសវិជ្ជាជីវៈបានកើនឡើង 87 ភាគរយ និង 41.3 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ៕