ក្រសួងសង្គ្រោះបន្ទាន់របស់ប្រទេសរុស្ស៊ី បានចេញផ្សាយវីដេអូកាលពីថ្ងៃចន្ទ ទី19 ខែសីហា ដោយបង្ហាញពីសកម្មភាពជម្លៀសជនស៊ីវិលចេញពីតំបន់ ឃឺក (Kursk) ទៅកាន់ទីក្រុងនានានៅទូទាំងប្រទេសរុស្ស៊ី។ យោងតាមក្រសួង មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នចំនួន 174 ត្រូវបានបង្កើតឡើងនៅក្នុងតំបន់ចំនួន 24 នៃប្រទេសរុស្ស៊ី ដែលបច្ចុប្បន្តជាជម្រករបស់ប្រជាជនជាង 1 ម៉ឺននាក់ រួមមានទាំងកុមារ 3 ពាន់នាក់។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរក្នុងតំបន់ ឃឺក របស់ប្រទេសរុស្ស៊ី បានជម្លៀសមនុស្សប្រមាណ 20 ម៉ឺននាក់ ចេញពីតំបន់ បន្ទាប់ពីកងកម្លាំងរបស់ទីក្រុង គៀវ បើកការវាយលុយកាលពីជិត 2 សប្តាហ៍មុន ដែលវាយដណ្តើមកាន់កាប់ផ្ទៃដីប្រមាណ 1150 គីឡូម៉ែត្រក្រឡារបស់រុស្ស៊ីនោះ ។