កាលពីថ្ងៃអាទិត្យ ទី25 ខែសីហា គ្រោះទឹកជំនន់បានវាយប្រហារខេត្ត ម៉ាលូគូ (Maluku) របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 13 នាក់ 6 នាក់ទៀតបាត់ខ្លួន បំផ្លាញផ្ទះសម្បែង និងកប់មនុស្សជាច្រើននៅក្នុងគំនរភក់។ ក្រុមអ្នកជួយសង្រ្គោះ បានព្យាយាមជីកកាយយកសាកសពមនសុ្សជាច្រើននាក់ចេញពីគំនរភក់ និងជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះ។ គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅ គ្រោះមហន្តរាយទឹកជំនន់ និងការរអិលបាក់ដីនៅខេត្តស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ីនេះ ក៏បានឆក់យកជិវិតមនុស្សប្រមាណ 60 នាក់ផងដែរ ។