បាតុភូតព្រះច័ន្ទពេញវង់ដំបូងបង្អស់ប្រចាំឆ្នាំ 2024 នេះ បានរះបំភ្លឺពាសពេញតំបន់អាមេរិកឡាទីន រាប់ចាប់តាំងពីប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ រហូតដល់ប្រេស៊ីលកាលពីថ្ងៃចន្ទ ទី19 ខែសីហា។ បាតុភូតព្រះចន្ទ័រះពេញវង់ ឬហៅថា ស៊ុបភើ ម៊ូន "Supermoon" នេះ គឺជាព្រឹត្តិការណ៍គន្លងតារាវិថី ដែលភពព្រះច័ន្ទមានរូបរាងធំជាងធម្មតា យោងតាមការខិតមកជិតភពផែនដីរបស់យើងជាងពេលរាល់ដង ។