ចំនួនអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងក្នុងប្រទេសបង់ក្លាដែស បានកើនឡើងដល់ 23 នាក់ និងប្រមាណ 1 លាន 2 សែនគ្រួសារ កំពុងជាប់គាំងនៅទូទាំងតំបន់រងគ្រោះ។ ជាមួយគ្នានេះ បន្ទាប់ពីការស្រកចុះនៃទឹកជំនន់ មនុស្សប្រមាណ 5 លាន 7 សែននាក់បានរងផលប៉ះពាល់ ដោយបច្ចុប្បន្ត កំពុងត្រូវការជាបន្ទាន់នូវស្បៀងអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្លៀកបំពាក់ស្ងួត ស្របពេលដែលមនុស្សប្រមាណ 470.000 នាក់កំពុងជ្រកកោននៅក្នុងជម្រកចំនួន 3500 កន្លែងទូទាំងតំបន់ ។