ភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ជន់លិចទីក្រុងនានាក្នុងរដ្ឋ គូចារ៉ាត់ (Gujarat) របស់ប្រទេសឥណ្ឌា ដោយបានឆក់យកជិវិតមនុស្សប្រមាណ 30 នាក់ និងបង្ខំឲ្យជម្លៀសមនុស្សប្រមាណ 18.000 នាក់ចេញពីលំនៅដ្ឋាន។ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានធ្វើឡើង ដោយបញ្ជូនជនរងគ្រោះទៅកាន់ទីជម្រកបណ្តោះអាសន្ន និងការផ្គត់ផ្គង់ស្បៀងអាហារ ខណៈដែលក្រសួងឧតុនិយមប្រទេសឥណ្ឌាបានព្រមានអំពីការបន្តធ្លាក់ភ្លៀងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។