គិតត្រឹមថ្ងៃអាទិត្យ ទី18 ខែសីហា ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ ដោយការវាយប្រហារជាបន្តបន្ទាប់របស់យោធាអ៊ីស្រាអែល បានកើនឡើងដល់ 40.100 នាក់ហើយ ខណៈដែលប្រមាណ 93.000 នាក់ទៀតរងរបួស។ 

ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ យោធាអ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន 25 នាក់ និង 72 នាក់ផ្សេងទៀត រងរបួស។ យោងតាមសេចក្តីថ្លែងការណ៍ពីអាជ្ញាធរប៉ាឡេស្ទីនបានឲ្យដឹង ជនរងគ្រោះជាច្រើននាក់ទៀត នៅតែបន្តកប់ជាប់នៅក្រោមគំនរបាក់បែកនៃអគារ ខណៈដែលបុគ្គលិកសង្រ្គោះ មានការពិបាកក្នុងប្រតិបត្តិការជួយសង្រ្គោះ ស្របពេលដែលជំរុំជនភៀសខ្លួន (ចាបាលីយ៉ា) និងនៅទីក្រុង ខាន់យូនីស រងការវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់យោធាអ៊ីស្រាអែល ។